CamNews

តារា 

លី ណូរ៉ា ប្រ​កាស​ជា​ចំ​ហ​ថា ខ្លួន​មិន​កើត​ជំងឺ​តួ​ឯក​ឡើយ

(ភ្នំពេញ)៖ ​ពិតជាមិនធម្មតាទេ ចំពោះសមត្ថភាព របស់តារាសម្តែងប្រុស វ័យក្មេង លោក លី ណូរ៉ា ដែលបច្ចុប្បន្នមាន​សិល្បករ-សិល្បការិនី ពន្លកថ្មីរួមអាជីព សិល្បៈ​ជំនាន់​លោក​ពិកបា​ក​ក្នុង​កា​រប្រជែង យកទីផ្សារគាំទ្រ ពីសំណាក់ទស្សនិកជន និងឱកាសងារងារ ដល់ទៅ៣ព្រមគ្នា អំឡុង​ពេ​លតែមួយណាស់ ប៉ុន្តែ​ដោយសំអាងលើហេតុផលថា តារារូបសង្ហាលោក លី ណូរ៉ា មានស​មត្ថភាពអាចប្រជែង ដណ្តើមយកទីផ្សារសិល្បៈ តាមរយៈការបង្ហាញវត្តមាន ច្រៀង,ថត​​ខ្សែភាពយន្ត ឬឈុតកាយវិកាខារ៉ាអូខេ និងដើរបង្ហាញម៉ូដជាដើមនោះ ទើបលោកអាចក្ដាប់បានឱកាស៣ ក្នុងពេលតែមួយបែបនេះ ខណៈដែលការសម្ដែង ត្រូវបានប្រកាសជាចំហថា មិនចេះកើតជំងឺតួឯកឡើយ។

ថ្លែងប្រាប់គេហទំព័រ Khmertalking នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦​នេះ តារាប្រុស​លោ​ក លី ណូរ៉ា បាននិយាយឲ្យដឹងថា សម្រាប់អាជីពសិល្បៈរបស់លោកសព្វថ្ងៃ គឺនៅតែបន្ត​ម​មាញឹក ជាធម្មតា ខណៈបច្ចុប្បន្ននេះ លោកក៏កំពុងតែជាប់ដៃថត ខ្សែភាពយន្តរឿង «ចំកា​រ​លាក់ស្នេហ៍» ដែលត្រូវចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍​អាស៊ី អាគ្នេយ៍។

តារាប្រុសរូបសង្ហាវ័យ២៥ឆ្នាំ លោក លី ណូរ៉ា បានបន្តថា សព្វថ្ងៃនេះ ក្រៅតែពីអាជីពសម្តែង​ភា​ពយ​ន្ត និ​ង​​ឈុ​តកាយវិកាខារ៉ាអូខេ ឲ្យបណ្តាផលិតកម្មតូចធំ ក្នុងស្រុកនោះ លោ​កក៏មានអាជីព​ពី​រ​ផ្សេងទៀត នៅ​ក្នុងវិស័យសិល្បៈនេះ​ផងដែ រគឺ ច្រៀង និង​ការដើរម៉ូ​ដ។ ដូច្នេះទើបធ្វើ​ឲ្យទីផ្សារ​សិល្បៈរបស់លោក ហាក់មានសន្ទុះហក់ឡើងគួរឲ្យកត់សម្គាល់ តាមរយៈការបញ្ចេញសមត្ថភាពផ្សេងៗគ្នា ខាងលើនេះ។

នៅពេលសួរថា​ តើរាល់ការសម្តែងរឿងភាគច្រើន ណូរ៉ា បានតំណែងជាតួអ្វីដែរ? ត្រង់សំណួរ​នេះ​​ តារាប្រុសលោក លី ណូរ៉ា បានឆ្លើយថា «បាទ បង!ភាគច្រើនអ្នកដឹកនាំសម្តែ​ង តម្រូ​វ​ឲ្យ​ខ្ញុំសម្ដែងជាតួ​កាចតែម្តង ព្រោះពួកគាត់គិតថា ទម្រង់មុខខ្ញុំស៊ីជាមួយតួបែបនេះ។ ដោយឡែកតំណែ​ង​ ជាតួ​ឯក​ចា​ប់តាំងពីចូលសិល្បៈ ជាង៣​ឆ្នាំមកនេះ គឺខ្ញុំមិនទាន់មានឱកាស​នៅឡើយទេ តែខ្ញុំក៏សុំប្រកាសសម្រាប់ខ្ញុំផ្ទាល់ តួអ្វីក៏អាចសម្តែងបានដែរ ពោលគឺមិនកើតជំងឺតួឯកឡើយ!»។

ជាមួយគ្នានេះដែរ តារាសម្តែង លោក លី ណូរ៉ា ដែលជាតារាសិល្បៈចម្រុះ និង​ជាថៅកែវង់តន្រ្តី​អក​កាដង់ផងនោះ បាននិយាយបន្ថែម​ទៀ​ត ថា សម្រាប់លោករាល់ថ្ងៃ មិនគិតប្រកាន់រើសតួសម្តែងអ្វី​នោះ​​ឡើយ ព្រោះការងារសិល្បៈ វាជាការស្រឡាញ់ និងចូលចិត្ត ហើយម្យាងទៀតអ្វី​ដែល​សំខា​ន់នោះ គឺស្ថិតនៅលើសមត្ថភាពរបស់យើងតែម្តង ថាតើអាចសម្តែងសម ឬស៊ីនឹងតួអ្វីនៅក្នុងសាច់រឿងនោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Ly nora