CamNews

តារា 

តួឯកស្រី នារីណូយ៉ា Jeanette Aw ឈ្នះពានរង្វាន់ ជាតារាស្រីល្បីនៅកម្ពុជា

គ្រាន់តែលឺឈ្មោះ នារីណូយ៉ានោះ ទស្សនិកជន ច្បាស់ជាស្គាល់នាង យ៉ាងច្បាស់ថាជា Jeanette Aw តារាសំដែង សិង្ហបូរី ដ៏ល្បីជាច្រើន ឆ្នាំមកហើយ ។ Jeanette Aw បានឆក់យកបេះដូង ប្រជាជន កម្ពុជា បានតាមរយៈ រឿងភាគជាច្រើន ។



ជាមួយនិង សមត្ថភាព សំដែងដ៏ ប៉ិនប្រសព្វ របស់នាងនោះ Jeanette បានឈ្នះពានរង្វាន់ នៅក្នុង កម្មវិធី Star Awards 2014 រហូត ដល់ទៅ ៤ ។ ក្នុងពានរង្វាន់ ទាំង ៤ នេះមានដូចជា " Favorite On Screen Couple (ជាមួយនិង Qi Yuwu), Favorite Female Character, Social Media Award និង  Regional Most Popular MediaCorp Artiste ។ ពានរង្វាន់ Regional Most Popular MediaCorp គឺជា ពានរង្វាន់ តារាល្បីប្រចាំតំបន់ ដែល Jeanette ឈ្នះពានរង្វាន់នេះ ជាតារាសំដែងស្រី ដែលល្បីមាន ប្រជាប្រិយភាព នៅប្រទេសកម្ពុជា ។



ច្បាស់ណាស់ ថានាងមានប្រជាប្រិយភាព ខ្លាំងនៅកម្ពុជា មិនត្រឹមតែ ដោយសារតែ ភាពយន្តភាគ នោះទេ តែក៏ដោយសារ អត្តចរិត និងភាពសិ្នតស្នាល ជាមួយនិង ទស្សនិកជន នៅកម្ពុជា ដែលធ្វើ អោយនាង ឈ្នះពានរង្វាន់នេះបាន ។ បើតាមយើងដឹង Jeanette Aw ធ្លាប់មកប្រទេស កម្ពុជាយើង ២ ដងរួចមកហើយ ដោយលើកទី ១ នាងមកតាម រយៈទូរទស្សន៍ CTN និងលើកទី ២ នាងមកធ្វើ ការងារសប្បុរស ជាមួយនិងក្មេងៗកំព្រា ៕ 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ channelnewsasia 


Tags: star actor singapore actress jeanette aw mediacorp