CamNews

តារា 

គូដណ្តឹង នាយ ចយ ឆេះដុំ មុនថ្ងៃចូលរោងការ

ភ្នំពេញ ៖ ថ្ងៃអង្គារ ១៣ កេីត ខែផល្គុន ឆ្នាំរកា នព្ធស័ក ព.ស ២៥៦១.. 27/02/2018 គឺជាថ្ងៃដែលនាយ ចយ និងគូដណ្តឹងត្រូវចូលរោងការ ប៉ុន្តែមុនថ្ងៃចូលរោងការ កញ្ញា ខ្វាន់ ឌី បានបង្ហោះសារឆេះដុំជាមួយនិងបុរសម្នាក់ ដែលបានប្រើបណ្តាញសង្គម ហើយចូលខមមិន ដោយនិយាយថា ខ្លួនស្រលាញ់ នាយ ចយ ព្រោះលុយ ។ 

ក្នុងនោះផងដែរ កញ្ញា ខ្វាន់ ឌី បានលើកឡើងថា "ជាដំបូងនាងខ្ញុំសូមអភ័យទោសទៅដល់បងប្អូនផងបេីសិននាងខ្ញុំយាយទៅប៉ះពាល់ លេីសលូស ដល់បងប្អូនទាំងអស់គ្នា។

ខ្ញុំមិនចង់មានរឿងជាមួយនរណាម្នាក់ឡេីយ មនុស្សខ្ញុំចូលចិត្តចងមិត្ត មិនចូលចិត្តចងសត្រូវទេ តែបេីអ្នកមកប៉ះខ្ញុំមុនខ្ញុំក៏បកទៅវិញដែរ. 
លុយអាចទិញអ្វីៗបានគ្រប់យ៉ាងមែន តែលុយមិនអាចទិញសុភមង្គល ក្តីស្រលាញ់ ចិត្តស្មោះ បានទេ សម្រាប់ខ្ញុំ ខ្ញុំសូមអះអាងថាខ្ញុំស្រលាញ់គាត់ មិនមែនដោយសារលុយ ទេ ហេីយក៏គាត់មិនបានយកលុយមកទិញក្បាលខ្ញុំដូចគ្នា . មនុស្សស្រីម្នាក់ណាដែរថាមិនស្រលាញ់លុយ ប៉ុន្តែបេីយកលុយធំជាងការស្រលាញ់ រស់នៅមួយគ្នាមិនកេីតទេ" ។ 

កញ្ញាបានបន្ថែមទៀតថា "ហេីយខ្ញុំសូមផ្តាំទៅ ម្ចាស់ Acc fb :Som AN ម្នាក់នេះថា សម្តីដែរអ្នកយាយ គឺអ្នកមេីលងាយស្នេហាណាស់ .យាយទៅខ្ញុំមិនចង់មេីលងាយអ្នកទេ តែមនុស្សអ្នកគ្មានសម្ថតភាពដល់ម្លឹងទេ ហេីយក៏គ្មានស្រីណាយកដែរ អ្នកមានតាសម្ថតភាពយកស្រីវត្ត ភ្នំកេីតម៉ាជាតិធាតុម៉ាចានមិចក៏មិនធ្វេីចរិកអោយថ្លៃថ្នូរអោយក្មេងគោរពផង មិចក៏ធ្វេីចរិកឆ្កែចឹង អោយក្មេងមេីលងាយ មនុស្សចាស់បេីធ្វេីខ្ញុំគោរពខ្ញុំគោរពណាស់ . អ្នកឯងចង់ល្បីខ្ញុំអោយល្បីបាន តែល្បីទាំងអម៉ាស ខ្ញុំសូមបញ្ចាក់ថាបេីសិនជាអ្នកឯងមកប៉ះពាល់ដល់គ្រួសារខ្ញុំម្តងទៀតអ្នកឯងមិនត្រឹមបានល្បីក្នុងហ្វេសប៊ុកទេ កុំថាខ្ញុំមិនបានប្រាប់អោយសោះ.អ្នកណាក៏ដោយកុំចង់លេងជាមួយក្វាន់ឌីអោយសោះ. ខ្ញុំប្រេីធម៌ត្រជាក់ទេតែបេីមានលេីកទី2ខ្ញុំនឹងប្រេីធម៌ក្តៅម្តង. ស្គាល់ខ្ញុំអោយច្បាស់" ៕

-ចុចអាន ៖ នាយ ចយ និងគូស្នេហ៍ បង្អួតរូបថត Pre-Wedding ជាច្រើនសន្លឹក គួរឲ្យស្រលាញ់ដល់ហើយ




ដោយ ៖ គន្ធា


Tags: Joy Actor