CamNews

តារា 

ស្អីក៏ដល់ថ្នាក់នឹង! ទើបផ្ទុះរឿងជាមួយសង្សារចាស់ ឥលូវមកផ្អើលរឿងស្រលាញ់ស្រីក្មេងអាយុ ១៦ ឆ្នាំ !

ព័ត៌មានកំសាន្ត ៖ កាលពីប៉ុន្មានខែមុននេះ តារាសម្តៃងថៃ លោក Pong Nawat Kulrattanarak បានប្រកាសជាផ្លូវការថា រូបលោកមិនអតីតមិត្តស្រីបានបែកគ្នាហើយ ព្រោះមិនចេះយល់ចិត្តគ្នា​បានល្អ ដូចគូស្នេហ៏ដទៃទៀតឡើយ ។ 

ដោយយោងតាមរបាយការណ៏ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា នៅថ្ងៃទិវានៃសេចក្តីស្រលាញ់នេះ (Valentine's day) ស្រាប់តែមានស្រីក្មេងម្នាក់ទៀតមកចេញមុខថ្លែងអំណរគុណដល់ជាមួយបាច់ផ្កា ព្រមទាំងរូបថត Tag ឲ្យលោក Pong Nawat Kulrattanarak តែម្តង ។ ក្នុងនោះផងដែរ តារាថៃរាងខ្ពស់ស្រលះរូបនេះក៏បានឆ្លើយតបដោយភាពផ្អែមល្អែមថា "អ្នកគឺជាមនុស្សម្នាក់ដែលយកបេះដូងរបស់ខ្ញុំទៅ ហើយមិនព្រមប្រគល់ឲ្យមកខ្ញុំវិញសោះ" ។ 

ឃើញថាស្នេហារវាងតារាសម្តែងកើតឆ្នាំ ១៩៧៨ ជាមួយនិងក្មេងស្រីវ័យ ១៦ ឆ្នាំរូបនេះ មហាជនពិតជាចង់ដឹងថា អាចបន្តបានប្រហែលជាប៉ុន្មានដែរ ខណៈពេលដែលមិត្តស្រីមុនៗរបស់បានចាកចេញដោយសារតែមិនចេះយល់ចិត្តគ្នា ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar