កំសាន្ត ៖ រឿងភាគថៃមួយដែលមានចំណងជើងថា "ភ្លើងបុណ្យ" ដែលជាទីចាប់អារម្មណ៍យ៉ាងខ្លាំងនៅឯប្រទេសថៃ បានធ្វើឲ្យនាយករដ្ឋមន្ត្រីគំរាមដល់តារាសម្តែងនាង Janie Tien Phosuwan ព្រោះដោយសារតែនាងសម្តែងសមខ្លាំងពេក ។
យោងតាមការចុះផ្សាយតាមរយៈគេហទំព័រ gossipstar បានឲ្យដឹងថា នៅក្នុងថ្ងៃបិទកម្មវិធីសិក្ខាសាលាស្តីពីការអភិវឌ្ឍការអប់រំពិសេសមួយ លោក ប្រាយុទ្ធ ចាន់អូចា ដែលជានាយករដ្ឋមន្ត្រីគំរាម បាននិយាយថា "លោកមិនបានទស្សនារឿង "ភ្លើងបុណ្យ" នឹងទេ ប៉ុន្តែបានតាមដានព័ត៌មាន ហើយ Janie Tien Phosuwan ប្រយ័ត្នប្រយែងផង ផងកុំដើរតាមផ្សារព្រោះមានអ្នកស្អប់ច្រើនណាស់ សង្គមថៃគឺអីចឹង Janie គ្នាសម្ដែងតែតាមសាច់រឿងសោះ នាំគ្នាជេរនាងដល់ម្ល៉ឹងឡើងហុយ" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar