CamNews

ព័ត៌មានជាតិ 

ខ្ចីលុយគេជាង ១ម៉ឺនដុល្លារ អត់សង ប្ដី គេចខ្លួន ប្រពន្ធមិនទទួលខុសត្រូវ

ភ្នំពេញ ៖ គ្រួសារមួយ ត្រូវបានជនរង គ្រោះចំនួន ៣នាក់ ប្ដឹងចោទប្រកាន់ថា ឃុបឃិតគ្នាខ្ចីប្រាក់
របស់ខ្លួន អស់ជាង១ម៉ឺន ដុល្លារ ដើម្បីយកទៅរកស៊ីតែ ទីបំផុតមិន ព្រមសង ប្ដីរត់គេចខ្លួនបាត់ ចំ
ណែកប្រពន្ធ នៅផ្ទះ មិនទទួលខុសត្រូវដោយសំអាងថា ប្ដីជាអ្នកខ្ចី ខ្លួនមិនមែនជាអ្នកខ្ចីឡើយ ។

យោងតាមការអះអាង របស់ជនរង គ្រោះចំនួន ៣នាក់ ដែលរួមមានឈ្មោះ ប៊ុន រ៉ងម៉ារីលី ឈ្មោះ
យស់ សុឃឿន និងឈ្មោះ អ៊ុន ប៊ុណ្ណា បានឱ្យដឹងថា ពួក ខ្លួនទាំង ៣ នាក់ ត្រូវបានប្ដី-ប្រពន្ធ ដែល
ប្ដីមានឈ្មោះ ដួង ច័ន្ទតារា និងប្រពន្ធឈ្មោះ ប៉ែន ប៉ុណ្ណា មានទីលំនៅផ្ទះលេខ ៣៣អា ផ្លូវលេខ
១០៩ ក្នុងបុរីសឡា ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញខ្ចីលុយសរុប
អស់ចំនួន ១០.៥០០ដុល្លារ ហើយមិន ព្រមសង ពេលដែលទៅទារជួបតែ ប្រពន្ធ ហើយធ្វើការបដិ
សេធមិនទទួលខុសត្រូវ ចំពោះការជំពាក់លុយខាងលើនេះ ដោយ សំអាងថា ខ្លួនមិនមែនជាអ្នកខ្ចី
ចំណែកអ្នក ខ្ចីគឺជាប្ដី ដែល បច្ចុប្បន្នបានរត់គេចខ្លួនបាត់ ទៅហើយ ។

ពាក់ព័ន្ធទៅនឹងការខ្ចីប្រាក់មិនសងខាង លើនេះ ជនរងគ្រោះបានអះអាងឱ្យដឹងថា កន្លងមក ពីរ
នាក់ប្ដី-ប្រពន្ធខាងលើនេះ បាន ទៅខ្ចីលុយពីពួកខ្លួន ដោយ អះអាងថា យក ទៅរកស៊ី ហើយនឹង
សងមកវិញដោយផ្ដល់ ទាំងការប្រាក់ផងដែរ ដោយក្នុងនោះឈ្មោះ ប៊ុន រ៉ងម៉ារីលី បានឱ្យខ្ចីចំនួន
៣ពាន់ដុល្លារ ឈ្មោះ យស់ សុឃឿន ឱ្យខ្ចីចំនួន ៤ពាន់ ដុល្លារ និងឈ្មោះ អ៊ុន ប៊ុណ្ណា ឱ្យខ្ចីចំនួន
៣៥០០ដុល្លារ សរុប ១០.៥០០ដុល្លារដោយ អះអាងថា នឹងសងគ្រប់ចំនួន វិញ នៅថ្ងៃទី ០១ ខែ
ឧសភា ឆ្នាំ ២០១៣ បើដល់ថ្ងៃកំណត់មិនសងទេ នឹងឱ្យគិតការទ្វេមួយជាពីរ ។ លុះដល់ថ្ងៃកំណត់
ក្រុមជនរងគ្រោះ  នាំគ្នាទៅយកលុយ របស់ខ្លួនវិញ ស្រាប់ ឃើញតែប្រពន្ធ ឯប្ដីបានគេចខ្លួនបាត់
ទើប ពួកគេសម្រេចនាំគ្នាដាក់ពាក្យបណ្ដឹង ទៅ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញដើម្បី ឱ្យ
ចាត់ការតាមច្បាប់ ។

ពាក់ព័ន្ធទៅនឹងការខ្ចីប្រាក់មិនសង ហើយគេចវេសខាងលើនេះ ភាគីជនរងគ្រោះ បានដកស្រង់
សំដីស្ដ្រីជាប្រពន្ធរបស់អ្នកខ្ចី បានអះអាងឱ្យដឹងថា រូប នាង មិនមែនជា អ្នកខ្ចីនោះទេ ហើយក៏មិន
ទទួលខុសត្រូវ ដែរ គឺប្ដីរបស់ខ្លួនគឺជាអ្នកខ្ចីហើយបានចុះ ចោលផ្ទះអស់រយៈពេលជិត១ឆ្នាំមក
ហើយ បើម្ចាស់បំណុល ចង់ ប្ដឹង ប្ដឹងប្ដីរបស់នាងទៅ តែភាគីរងគ្រោះបានអះអាងថា ករណីខាង
លើ គឺគ្រាន់តែជាលេសយករួចខ្លួនប៉ុណ្ណោះ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនៅរសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ ដើមអម្ពិល មិនអាចធ្វើ
ការទាក់ទង សុំការបំភ្លឺពីភាគី ប្ដី-ប្រពន្ធខាងលើនេះបានឡើយ ដោយមិនមានលេខទូរស័ព្ទសម្រាប់
ធ្វើការទាក់ទង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ