CamNews

ព័ត៌មានជាតិ 

តូចចិត្ដមិត្ដរួមការងារ លួចបើកលុយអស់ វិលមកស្រុកកំណើត ដល់ស្ពានគីហ្សូណា លោតទឹកសម្លាប់ខ្លួនតែទើលើខ្សែកាប

កំពង់ចាម ៖ យុវជនម្នាក់ បានដាច់ចិត្ដ លោតទឹកសម្លាប់ខ្លួន ពីលើស្ពានគីហ្សូណា ក្នុងក្រុងកំពង់
ចាម ខេត្ដកំពង់ចាម ដោយ សារតែរូបគេ តូចចិត្ដនឹងមិត្ដរួមការងារលួច បើកលុយប្រាក់ខែ អស់
៣០ម៉ឺនរៀល ប៉ុន្ដែ នៅពេលដែលជនរងគ្រោះ លោតពីលើស្ពាន គីហ្សូណាជីវិតថ្លៃមិនទាន់អស់
អាយុ បានទើ លើខ្សែកាប នៅខាងក្រោមស្ពានក៏ត្រូវបាន ប្រជាពលរដ្ឋឃើញទាន់ រាយការណ៍ជូន សមត្ថកិច្ចជួយសង្គ្រោះស្រង់មកលើគោក វិញ ។

សាក្សីដែលស្ថិតនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉េង ១១ និង៣០ នាទីព្រឹក ថ្ងៃទី០៦
ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ស្រាប់តែគេឃើញ មានបុរសម្នាក់ស្លៀក ខោជើងវែងពណ៌ខ្មៅ អត់មានអាវ
អត់ ស្បែកជើង ទើលើខ្សែកាបរត់ខ្វាត់ខ្វែងនៅ ក្រោមស្ពានគីហ្សូណា ពេលនោះបានរាយការណ៍
ជូនកម្លាំងនគរបាល ប្រចាំគោលដៅ ស្ពាន រួចហើយយកខ្សែពួទម្លាក់ឱ្យយុវជន រូបនេះ តោងឡើង
មកលើគោកវិញដើម្បី សួរនាំពីដំណើររឿង ។

នៅចំពោះមុខសមត្ថកិច្ច យុវជនរូបនេះ បាននិយាយថា ខ្លួនឈ្មោះ ដា វណ្ណៈ អាយុ ១៨ឆ្នាំ មានស្រុក
កំណើតនៅភូមិស្លា ឃុំ ទន្លង់ ស្រុកមេមត់ ខេត្ដកំពង់ចាម ។យុវជន ដា វណ្ណៈ បានបន្ដថា ក្រោយចាក
ចេញពី ស្រុកកំណើត រូបគេបានទៅធ្វើជាកម្មករនៅ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ។ ប៉ុន្ដែ ក្រោយពី
បានធ្វើ រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកា ជាថ្ងៃបើកប្រាក់ខែនោះ ស្រាប់តែ មិត្ដរួមការងារ លួចបើកប្រាក់
ខែ របស់ខ្លួន ចំនួន ៣០ម៉ឺនរៀល គេចខ្លួនទៅស្រុកបាត់ ។ ដោយឡែក យុវជនដែលមានលុយកាក់
តិចតួចក្នុងហោប៉ៅ បានជិះរថយន្ដឈ្នួល ឆ្ពោះទៅស្រុកកំណើត នៅឯស្រុកមេមត់ វិញ ប៉ុន្ដែ ពេល
មកដល់គល់ស្ពានគីហ្សូណា ម្ចាស់រថយន្ដឈ្នួលបានទម្លាក់រូបគេចោល ដោយសារតែអត់មានលុយ
ជិះបន្ដទៅទៀត ។

នៅពេលដែលម្ចាស់រថយន្ដឈ្នួល ទម្លាក់ ខ្លួនចោលនៅគល់ស្ពានគីហ្សូណា រូបគេបាន ដើរទៅលើ
ស្ពាន ដោយគ្មានលុយមួយកាក់ មួយសេន ដូច្នោះហើយបែកគំនិតចង់សម្លាប់ ខ្លួនព្រោះតែមិត្ដភ័ក្ដិ
លួចបើកប្រាក់ខែអស់ ក៏ដោះស្បែកជើងទាំងគូរ បោះចោលទៅ ក្នុងទឹកមុន រួចដោះអាវបោះទៅទៀត បន្ទាប់មកទើបរូបគេលោតតាមក្រោយ ។ ប៉ុន្ដែ ទឹកដោះម្ដាយថ្លៃអាយុមិនទាន់អស់ យមបាលមិនទាន់
មកយក ក៏ទើនៅលើខ្សែកាប រត់ខ្វាត់ខ្វែងក្រោមស្ពានមិនធ្លាក់ចូល ទៅក្នុងទឹកស្លាប់នោះឡើយ ទើប
ប្រជាពលរដ្ឋឃើញទាន់ ក៏រាយការណ៍ជូនសមត្ថកិច្ច យកខ្សែពួទម្លាក់ឱ្យតោងមកលើគោកវិញ ។

ក្រោយពីការសួរនាំ នឹងដឹកពីរឿងរ៉ាវ រួចមក សមត្ថកិច្ចដោយមានចិត្ដអាណិត អាសូរ ក៏បានឱ្យលុយ
បន្ដដំណើរទៅស្រុក កំណើត ជួបជុំគ្រួសារតែម្ដងទៅ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ