CamNews

គ្រោះថ្នាក់ 

ក្មេងស្រី អាយុ 2ឆ្នាំ មានភ្នែកម្ខាងធំប៉ុន ពងទា

ជាមួយនឹងចំនងជើង ម៉ែអើយ ! ជួយកូនផង ដែលនិយាយពីក្មេងស្រីម្នាក់បានកើត
ជំងឺដ៏ចំលែក ។ ហើយត្រូវបានប្រព័ន្ធពត៌មានចិន បង្ហោះតាមគេហទំព័រ មួយរបស់ខ្លួន ។
គេដឹងថាមិនយូរប៉ុន្មានផងមានចំនួនអ្នកតាមដានដំណឹងនេះរហូតដល់ 6.300ដង នៅលើ
ទំព័រមួយនេះ និងទទួលបានការជួយឧបត្ថមពីមជ្ឈដ្ឋានចំនួន 150 មានទឹកប្រាក់ជាង​
2ពាន់ដុល្លាសហរដ្ឋអាមេរិច ។


ក្មេងស្រីនេះមានឈ្មោះថា​ Tran Ky Thanh ជាជនជាតិចិន មានឪពុកឈ្មោះ Tran Ngoc Trung
រស់នៅឯស្រុក Kai feng ខេត្ត Henan ប្រទេសចិន មានមុខរបរ ជាកម្មករលីសែង នៅឯ
Ningbo ជាង 7ឆ្នាំមកហើយ ។

អាការៈជំងឺនេះត្រូវបានឪពុកក្មេងស្រីនោះប្រាប់ថាបន្ទាប់ពី Tran Ky Thanh ប្រសូត្រពីផ្ទៃ
ម្តាយមិនបានប៉ុន្មានខែផង នាងក៏ចាប់ផ្តើមមានរោគដ៏ចំឡែកនេះ ។ ពីមួយថ្ងៃទៅមួយថ្ងៃ
រោគចំលែកនេះកាន់តែរីកធំឡើងៗ រហូតធ្វើអោយភ្នែកម្ខាងរបស់នាងមានសភាពធំម្ខាង
គឺមានទំហំប៉ុន ពងទា ។ ឪពុកក្មេងស្រីនោះក៏បានរៀបរាប់អោយដឹងដែរថា កូនរបស់គាត់
ធ្លាប់បានទទួលការវះកាត់ច្រើនដងមកហើយដែរ​ តែមិនមានសភាពធូរស្រាលសោះ ជា
ហេតុធ្វើអោយគាត់មានការ ខ្វល់ខ្វាយកាន់ខ្លាំងឡើងចំពោះអនាគតកូនរបស់គាត់ ។

ដោយមិនអាចដោះស្រាយបាន នូវកង្វល់ទាំងអស់នេះ ឪពុកក្មេងស្រីមានតែពឹងទៅលើ
គ្រប់បណ្តារ សារពត៌មានសហគមន៍ ក៏ដូចជា គេហទំព័រ វែបសាយទាំងឡាយ ដើម្បីជួយ
ធ្វើការផ្សព្វផ្សាយជាដំណឹងដល់គ្រប់មជ្ឈដ្ឋានជួយឧបត្ថម ទាំងថវិការ ក៏ដូចជាបច្ចេកវិទ្យា
ដើម្បីព្យាបាលជំងឺដ៏ចំលែករបស់កូនស្រីរបស់គាត់អោយ ជាសះស្បើយ​ ៕

Tags: