CamNews

តារា 

ដឹងទេថា Best friend ធ្វើរឿងហួសចិត្តអ្វីចំពោះកូនក្រមុំ Ruby Lin ពេលដែលពិធីមង្គលការ ជិតបញ្ចប់នោះ?

ព័ត៌មានកំសាន្ត ៖ នៅក្នុងការប្រារព្ធពិធីមង្គលការរបស់ តារាល្បីទាំង ២ ដួងគឺលោក  Wallace Huo និង តារាស្រី Ruby Lin ត្រូវបានអញ្ជើញភ្ញៀវកត្តិុយសជាច្រើន ដើម្បីចូលរួមអមអរសាទរ នៅក្នុងពិធីដ៏អស្ចារ្យនេះ ។ 

ហើយនៅក្នុងពិធីមង្គលការនោះក៍មានតារាស្រីល្បីឈ្មោះមួយទៀតគឺ Fan Bingbing ដែលត្រូវជាមិត្តជិតស្និទ្ធិរបស់កូនក្រមុំ Ruby Lin ក៏ត្រូវបានខាងកូនក្រមុំអញ្ជើញធ្វើជាអ្នកកំដរ ថែមទៀតផង ។ 

Fan Bingbing និង Ruby Lin គឺជាមិត្តភក្កិដែលជិតស្និទ្ធិ ហើយអាចនិយាយបានថា ជា Best friend នឹងគ្នាក៏ថាបានដែរ ។ អ្នកទាំង ២ រាប់អាន និងស្រលាញ់គ្នាសឹងតែដូចបងប្អូនបង្កើតទៅហើយ ។ នៅក្នុងពិធីមង្គលការនោះ Bingbing នៅក្បែរ នឹងចាត់ចែងរហូតដល់សព្វគ្រប់ដើម្បីកុំឲ្យមានការលំបាកដល់ Ruby Lin ។ ហើយស្រាប់តែភ្លាមៗនោះ ដល់ពេលដែលពិធីមង្គលការជិតបានបញ្ចប់ Vivian Hsu ដែលជា Best friend ម្នាក់ទៀតរបស់កូនក្រមុំដែរ បន្ទាប់ពី Bingbing បានចាប់ Ruby Lin ថើបក្នុងលក្ខណៈមិត្តជិតស្និទ្ធិ នឹងធ្វើឲ្យភ្ញៀវកត្កិយសផ្សេងទៀតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ 

គួររំលឹកឲ្យដឹងថា តារាស្រីល្បីៗឈ្មោះ Ruby Lin និងលោក Wallace Huo ទីបំផុតបានរៀបមង្គលរួចរាល់ហើយ កាលពីថ្ងៃអាទិត្យ ទី ៣១ ខែកក្កដា ឆ្នាំ ២០១៦ នៅលើកោះបាលី ៕

-ចុចអាន ៖ ហើយឡើងឡូយ!! ទិដ្ឋភាពក្នុងថ្ងៃមង្គលការរបស់ Wallace Huo និង Ruby Lin មិនចាញ់កូនសេដ្ឋីប៉ុន្មានទេ


 













ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kenh14


Tags: Ruby Lin Wallace