CamNews

សំណើច 

ហាងលក់ ការ៉េម ផលិតពីទឹកដោះមនុស្ស

មានហាងលក់ការ៉េម មួយនៅ Covent Garden ប្រទេស អង់គ្លេស បានបើកលក់ជា
លើកដំបូងហើយកាលពីថ្ងៃម្សិលម៉ិញ (25/2) ដែលគេដឹងថា ការ៉េមនោះផលិតឡើង
ពីទឹកដោះស្រ្តីសុទ្ធសាធ ។

ហាងលក់ការ៉េមនោះមានឈ្មោះថា Icecreamists អ្នកដែលផ្តើមបង្កើតហាងនេះមាន
ឈ្មោះថា Matt OConnor ។ គាត់និយាយថា ការ៉េមក្នុងហាងរបស់គាត់គឺផលិតឡើងពី
ទឹកដោះមនុស្សស្រីដែលធ្លាប់មានបុត្រ ដែលពួកគាត់បាននាំគ្នាមកបរិច្ចាកអោយគាត់ជា
ម្ចាស់ហាងនេះ ។ ការ៉េមរបស់គាត់នេះមានឈ្មោះថា Baby Gaga និងមានតំលៃ 23 ដុល្លា
សហរដ្ឋអាមេរិច ក្នុងមួយកែវ ។

Victoria Hiley អាយុ 35ឆ្នាំ នៅ London គឺជាស្រ្តីម្នាក់ក្នុងចំនោម 15នាក់ ដែលបានមក
បរិច្ចាកដល់ម្ចាស់ហាងនេះ ។ Victoria Hiley បាននិយាយថាគាត់បាកសាកល្បងភ្លក់
រសជាតិការ៉េម Baby Gaga នេះដំបូងគឺពិតជាឆ្ងាញ់មែន ។

ការ៉េមនេះផលិតឡើងពីទឹកដោះមនុស្ស រួមផ្សំនឹងសារធាតុពីរទៀតគឺ សណ្តែក
vani Madagasca​ និង ក្លិនក្រូចឆ្មា ៕

Tags: