កោះPhi Phi ប្រទេសថៃ បានផ្ទុះឡើងនូវភាពទាក់ទាញទៅលើផែនទីភ្ញៀវទេសចរណ៍
បន្ទាប់ពីបានបញ្ចេញនូវឆ្នេរដ៏ស្រស់ស្អាត និង មានតារាភាពយន្តដ៏ល្បីមួយឈ្មោះលោក
Leonardo DiCaprio បានមកថតភាពយន្តនៅលើកោះមួយនេះ។ កោះ Ko Phi Phi Don
និងកោះKo Phi Phi Lee គឺមានទីតាំងនៅចន្លោះកោះនៃខេត្តPhuket និងនៅលើទឹកដីថៃ
នៃឈូងសមុទ្រខាងលិចប្រទេសថៃ ក្នុងសមុទ្រAndaman។ កោះ Ko Phi Phi Don គឺធំ
ជាងកោះពីរទៀត ហើយកោះនេះគឺជាមូលដ្ឋានសំរាប់អ្នកស្នាក់នៅអចិន្រ្តៃយ៍ និង មាន
ស្នាក់នៅយ៉ាងច្រើនសំរាប់ភ្ញៀវទេសចរណ៍។ កោះKo Phi Phi Lee មានឆ្នេរខ្សាច់ពណ៌
សដ៏គួរឲ្យគយគន់ និង លេងកំសាន្ត ហើយអ្នកទេសចរណ៍អាចធ្វើដំណើរទស្សនានៅ
កោះនេះបានដោយទូក ជាមួយការធ្វើដំណើរចេញពីកោះដ៏ធំពេញមួយថ្ងៃ។ អ្នកទេស
ចរណ៍ទាំងអស់ក៏អាចកំសាន្តលេងបានយ៉ាងច្រើននៅលើកោះទាំងពីរ ដោយរីករាយផង
ដែរ។
ដោយៈ វណ្ណៈ
ប្រភពៈ beautifulplacestovisit