CamNews

តារា 

របស់ ៥យ៉ាង ដែលអ្នកត្រូវមាន បើសិនប៉ងប្រាថ្នាជាតារាល្បីប្រចាំប្រទេសថៃ

ថៃ ៖ ការប៉ងប្រាថ្នាដើម្បីក្លាយជាតារាល្បីនៅក្នុងប្រទេសនឹងកាន់តែមានភាពងាយស្រួល នៅពេលដែលអ្នកមានរបស់ ៥យ៉ាង នៅក្នុងដៃរួចទៅហើយ ។ ហើយរបស់ទាំងនោះគឺមានដូចជា ៖ 

១. អ្នកត្រូវមានរូបសម្រស់ស្អាតជាមុនសិន មុនពេលក្លាយខ្លួនជាតារាល្បី ។ 

២. ត្រូវមានតែមានអាយុតិច ចន្លោះពី ១៤ ទៅ ២២ ឆ្នាំ ខណៈប្រលូកក្នុងវិស័យសិល្បៈដំបូង ។ 

៣. អ្នកត្រូវមានភាពក្លាហានគ្រប់គ្រាន់ ដើម្បីសម្តែងជាតួយំយែក សើច ព្រមទាំងការនិយាយស្តី និងអ្វីផ្សេងៗជាច្រើនទៀត ។​

៤. អ្វីដែលកាន់ងាយជាងនេះទៅទៀត ប្រសិនបើអ្នកជាកូនប្រុសស្រី ឬជាប់សាច់ឈាមជាមួយនឹងតារាល្បីស្រាប់ កាន់តែប្រសើរ ។ 

៥. ហើយមួយចុងក្រោយ គឺតម្រូវអោយអ្នកជាកូនដែលចេញពីគ្រួសារអ្នកមាន ឬអាចនិយាយបានថា ជាកូនមហាសេដ្ឋីតែម្តង ព្រោះនឹងមានមនុស្សជាច្រើនចាប់អារម្មណ៍ពីជីវីតប្រចាំនិងការសម្តែងរបស់អ្នក ។ ក្រោយមានចំណុចទាំងអស់នេះហើយ ពិតជាមានអ្នកទាក់ទងឲ្យធ្វើជាតារាដោយងាយៗ ដោយមិនចាំបាច់ខំប្រឹងនោះទេ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ thaistarnews


Tags: Thai Entertainment