ថៃ ៖ ដោយតាមការចុះផ្សាយរបស់គេហទំព័រ gossipstar ដែលជាគេហទំព័រផ្លូវការរបស់ប្រទេសថៃ បានឲ្យដឹងថា នារីរូបស្អាតមួយដួង ដែលមិនបានបញ្ជាក់ឈ្មោះម្នាក់ ធ្លាប់ជួបរឿងខូចចិត្ត និងជួបតែមនុស្សប្រុសដែលមានចិត្តមិនស្មោះត្រង់ ទើបធ្វើឲ្យនារីរូបស្អាតមួយដួងនេះ សម្រេចចិត្តទៅសាងផ្នួសមួយរយៈសិន ដើម្បីឲ្យចិត្តឲ្យស្ងប់សុខ ។
ប្រភពដដែលបានបន្តទៀតថា នារីរូបស្អាតមួយដួងនេះ សម្រេចចិត្តទៅសាងផ្នួសដើម្បីតបស្នងសងគុណដល់ឪពុកម្តាយខ្លួនដែលបានចិញ្ចឹមបីបាច់តាំងពីតូចរហូតមកទល់ពេលនេះ ប៉ុន្តែការពិតនៅពីក្រោយរឿងនេះ គឺទទួលរងនូវការឈឺចាប់ច្រើនហួសពេក រហូតស្ទើរតែទ្រាំមិនចង់បាន ។ ម្យ៉ាងវិញទៀត នារីជនជាតិថៃម្នាក់នេះ ពេលនេះនាងកំពុងតែអស់ជំនឿជាមួយនិងរឿងស្នេហា រហូតធ្វើឲ្យខ្លួនលែងចង់រស់នៅទីស្ងប់ស្ងាត់មួយរយៈពេលសិន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar