ភ្នំពេញ ៖ យោងតាម ប្រភពព័ត៌មាន ពីមន្ដ្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល ដែលសុំមិន បញ្ចេញ
ឈ្មោះបាន ប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលនៅ ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៣
នេះ ថា លោក សម រង្ស៊ី មេដឹកនាំ គណបក្ស ប្រឆាំងដ៏ធំ នៃប្រទេសកម្ពុជា ដែល កំពុង និរ
ទេសខ្លួនគេច ពីការតាមចាប់ខ្លួន របស់តុលាការកំពូល ទាក់ទិននឹងដកតម្រុយ បង្គោលព្រំដែន
និងក្លែងលិខិតសាធារណៈ កាលពីខែតុលាឆ្នាំ២០០៩ ត្រូវបានព្រះមហាក្សត្រខ្មែរ សម្ដេចព្រះ
បរម នាថនរោត្ដមសីហមុនី ប្រោសព្រះរាជទាន លើកលែងទោស កាលពីថ្ងៃសុក្រ ទី១២ ខែ
កក្កដា ឆ្នាំ២០១៣ បន្ទាប់ពីមានសំណើ អន្ដរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី
នៃព្រះរាជាណាចក្រកម្ពុជា។
មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាលឲ្យដឹងទៀត ថា បន្ទាប់ពីលោក សម រង្ស៊ី បានសរសេរ លិខិតទូល
ថ្វាយ ព្រះមហាក្សត្រ កាលពីថ្ងៃ ទី១៣ ខែមិថុនា ដោយក្នុងនោះបានដកស្រង់ប្រសាសន៍របស់
សម្តេចតេជោ ហ៊ុន សែន”នៅថ្ងៃ១០និងទី១១មិថុនា នៅខេត្តពោធិសាត់និងកំពង់ឆ្នាំង សម្តេច
ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន មានប្រសាសន៍ទាក់ទងនឹងការវិលត្រឡប់ចូលមកក្នុងប្រទេស
កម្ពុជារបស់ទូលបង្គុំ។ ទូលបង្គុំយល់ ឃើញថា កាយវិការនិងប្រសាសន៍របស់សម្តេច ហ៊ុនសែន
ជា សញ្ញាបង្ហាញពីឆន្ទៈនៃការសម្របសម្រួល និងការដោះស្រាយ បញ្ហាដែលទាក់ទងនឹងការ
បង្រួបបង្រួមជាតិ ដោយការផ្ដល់ឱកាសឱ្យទូលបង្គុំ ប្រធាន គណបក្សជំទាស់ធំជាងគេ ក្នុងប្រ
ទេសកម្ពុជា បានចូលរួមធ្វើសកម្មភាព នយោបាយ ដោយស្មើភាពក្នុងការបោះឆ្នោត ថ្ងៃទី២៨
ខែកក្កដាខាងមុខនេះ”។ ហើយបើទោះបីពេលនេះសម្ដេចតេជោ ហ៊ុន សែន កំពុងឋិតនៅក្នុង
ការកាន់ទុក្ខជាទម្ងន់ ចំពោះបិតា ជាទីស្រឡាញ់ស្មើជីវិតរបស់ លោក ទទួលមរណភាព កាលពី
វេលាទាបភ្លឺថ្ងៃសុក្រ ទី១២ ខែកក្កដា យ៉ាងណាក៏ដោយ សម្ដេច បានបំពេញនូវគុណធម៌ ដោយ
បានសរសេរលិខិត ទូលថ្វាយព្រះមហាក្សត្រ ជាទីគោរពសក្ការៈ សុំប្រោសព្រះរាជទានឱ្យលោក
សម រង្ស៊ី រួចពីការជាប់ទោស ។
គួរបញ្ជាក់ថា លោកសមរង្ស៊ី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ បានសរសេរលិខិត ទូលថ្វាយ
ព្រះមហាក្សត្រ ដើម្បីសុំឱ្យព្រះអង្គប្រោស ព្រះរាជទាន លើកលែងទោស ។ នៅយប់ថ្ងៃទី១១ ខែ
កក្កដា ឆ្នាំ២០១៣ តាមរយៈវិទ្យុសំឡេង សហរដ្ឋអាម៉េរិក លោកសម រង្ស៊ី បានបន្ទន់ ឥរិយាបថ
ចំពោះសម្ដេចតេជោ ហ៊ុន សែន ក្នុងន័យ មានតែសម្ដេចតេជោ ហ៊ុន សែនទេ ដែលអាចធ្វើអន្ដ
រាគមន៍ទៅព្រះមហាក្សត្រ ដើម្បីឱ្យព្រះអង្គព្រះរាជទាន លើកលែងទោស ទៅដល់រូបលោក និង
ជាការបង្ហាញ បង្រួប បង្រួមជាតិសាសន៍ ខ្មែរដូចគ្នា ។
ចាប់តាំងពីលោកសម រង្ស៊ី ត្រូវបានកាត់ឱ្យជាប់ទោស មិនដែលមានគំនិត ចង់ដោះស្រាយជា
មួយ សម្ដេចហ៊ុន សែន ជាលក្ខណៈខ្មែរនិងខ្មែរទេ ។ លោកសម រង្ស៊ី តែងតែអំពាវនាវបរទេស
ឱ្យផ្ដាច់ជំនួយ គៀបសង្កត់មកលើរដ្ឋាភិបាល សម្ដេចហ៊ុន សែន ។ រហូតដល់ថ្មីៗនេះ លោក
សមរង្ស៊ី បានសរសេរលិខិតទៅកាន់ បណ្ដា ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស
និងលោកអគ្គលេខាធិការអង្គការ សហប្រជាជាតិ ដោយស្នើសុំឱ្យជួយអន្ដរាគមន៍ ចំពោះរូប
លោក បានវិល ត្រឡប់មកប្រទេស កម្ពុជាវិញ ។ ដោយមិនមានលទ្ធផល ទីបំផុតលោកសម
រង្ស៊ី បានបន្ទន់ឥរិយាបថ ងាកមករកនិយាយជាមួយសម្ដេចហ៊ុន សែន ទោះបីជាមិនផ្ទាល់ ក៏
តាមរយៈវិទ្យុសំឡេង សហរដ្ឋអាម៉េរិក ក្នុងន័យថា មានតែខ្មែរនិងខ្មែរទេ ទើបអាចរកដំណោះ
ស្រាយគ្នាបាន ជាពិសេសមានតែសម្តេចតេជោ ហ៊ុន សែន បុរសខ្លាំងកម្ពុជាតែមួយ ប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បាន ប្រកាសជាញយៗថា សម្ដេចមិនទទួលយក ជាដាច់ខាត
នូវការកៀបសង្កត់ពីបរទេស ព្រោះកម្ពុជានៅពេលនេះ ស្ថិតនៅក្នុងសុខ សន្ដិភាពនិងការអភិ
វឌ្ឍន៍ ។
ហេតុដូច្នេះ ហើយ ទើបលោកសម រង្ស៊ី ផ្លាស់ប្ដូរជំហរពីការពឹងបរទេស មកជាសំដែង នូវកាយ
វិការទន់ភ្លន់ ដាក់សម្ដេចតេជោ ហ៊ុន សែន ។ ដូច្នេះស្ថានការណ៍ នយោបាយនៅកម្ពុជានៅ
ពេលនេះ គ្មានអ្វីជាស្មុគ្រស្មាញនោះទេ ហើយការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
ខាងមុខនេះ ពិតជានឹងប្រព្រឹត្ដទៅដោយរលូន សេរី យុត្ដិធម៌ ត្រឹមត្រូវ ដែលអាចទទួលយកបាន៕
ដោយ៖ សយ សុភាព
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល