CamNews

តារា 

ឃើញប្តីពិតរបស់ម្តាយ សា លុក ក្នុងរឿង "បេះដូងលាក់ស្នេហ៏" បានញាក់សាច់ ពុកមាត់មិនចាញ់ សា លុក ប៉ុន្មានទេ

ព័ត៌មានកំសាន្ត ៖ នៅចាំរឿងឥណ្ឌាដែលពេញនិយមកាលពីឆ្នាំ ២០១៦ ទេ? នោះគឺរឿង "បេះដូងលាក់ស្នេហ៍" ដែលពេញនិយមទាំងចាស់ក្មេង ចូលចិត្តទស្សនារឿងនេះខ្លាំងណាស់​ រហូតមានអ្នកខ្លះដាច់បាយដោយសារតែរឿងនេះទៀតផង ។ 

តោះយើងក្រលេកមកមើលជីវិតពិតរបស់តួស្រីដែលត្រូវជាម្តាយរបស់លោក សា លុក ក្នុងរឿងនោះ ដែលត្រូវប្តីវាយធ្វើបាបស្ទើរតែរាល់ថ្ងៃ គឺ អ្នក ហើយក្នុងជីវិតពិត អ្នកស្រីមានឈ្មោះថា Geetanjali Tikekar ហើយក៏មានស្វាមីរួចទៅហើយ ប៉ុន្តែប្រភពមិនបានបញ្ជាក់ទេថា ស្វាមីរបស់អ្នកស្រីឈ្មោះអ្វីនោះ គ្រាន់តែបង្ហោះមុខមាត់របស់លោកគឺមាន ពុកមាត់មិនចាញ់ សា លុក ប៉ុន្មានទេ ។ 

គួរបញ្ជាក់ឲ្យដឹងថា ក្នុងរឿង "បេះដូងលាក់ស្នេហ៏" លោកគឺមានឈ្មោះថា សា លុក ហើយមានឈ្មោះពិតថា លោក Avinash Sachdev ហើយសម្តែងជាតួកូនប្រុសរបស់អ្នកស្រី Geetanjali Tikekar ហើយលោកក៏មានភរិយារួចទៅហើយដែរ នាងមានឈ្មោះថា Shalmalee Desai ដែលជាតួស្រីម្នាក់ដែលសម្តែងជាតួបងថ្លៃ ។ ការពិតទៅអ្នកទាំងពីរគឺជាស្វាមីនឹងគ្នា ដែលរៀបការបានប្រហែលជាជាងមួយឆ្នាំហើយ ។ បញ្ជាក់ ៖ មានតែអ្នកធ្លាប់តាមដានរឿងនេះទើបបានយល់ពីអត្ថន័យក្នុងអត្ថបទនេះ ៕

-ចុចអាន ៖ ខ្លាំងបាត់!! សា លុក និងសូ ចាល ដែលបងប្អូនថ្លៃក្នុងរឿង "បេះដូងលាក់ស្នេហ៍" ជាប្តីប្រពន្ធពិតប្រាកដមែន







ដោយ ៖ គន្ធា


ប្រភព ៖ IG