CamNews

ប្លែកៗ 

អ្នកគ្រូវ័យក្មេង ត្រូវឃាតកចាក់២៧កាំបិតស្លាប់ ព្រោះខឹងតាមស្រឡាញ់យូរហើយ សុំរៀបការមិនសម្រេច

(ឥណ្ឌា)៖ បុរសម្នាក់ត្រូវរងការចោទប្រកាន់ ពីបទឃាតកម្ម បន្ទាប់ពីចាក់សម្លាប់ អ្នកគ្រូវ័យក្មេងម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម នៅកណ្តាលផ្លូវ ព្រោះតែខឹងនាងបដិសេធ សំណើសុំរៀបការ របស់ខ្លួន ដែលបានស្នើសុំជាយូរ​មកហើយ។

ហេតុការណ៍ដ៏សាហាវនេះ កើតឡើងនៅទីក្រុង Delhi ប្រទេសឥណ្ឌា ជនដៃដល់អាយុ៣៤ឆ្នាំ ឈ្មោះ Surender Singh បានស្ទាក់ចាំនារីរងគ្រោះ វ័យ២១ឆ្នាំឈ្មោះ Karuna Kumar ដែលបានចាកចេញ ពីសាលាក្រោយពីនាងបង្រៀនចប់ រួចដើរតាមផ្លូវក៏ត្រូវ​ឃាតក ស្ទុះចេញមករកនារីរងគ្រោះ រួចក៏ប្រតាយប្រតប់គ្នា ធ្វើឲ្យនាងដួល​ទៅដីទោះបី Kumar ប្រុងរត់គេចចេញ តែមិនជោគជ័យឡើយ ទីបំផុតក៏ត្រូវ Singh ទាត់ធាក់ ហើយក៏ទាញកាំបិតចាក់នាង​២៧កាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហើយក៏មានមនុស្សជាច្រើន ដែលឃើញហេតុការណ៍ ព្យាយាមសង្គ្រោះអ្នកគ្រូវ័យក្មេងដែរ តែមិនបានសម្រេចឡើយ។

តាមការស៊ើបអង្កេត របស់សមត្ថកិច្ចឲ្យដឹងថា ជនដៃដល់តាមស្រឡាញ់ Kumar ជាងមួយឆ្នាំហើយ និងសុំនាងរៀបការជាច្រើនដង តែនាងចេះតែបដិសេធ ហើយត្រូវ Singh គំរាមសម្លាប់ទៀតផង។ នារីរងគ្រោះ បានដាក់ពាក្យប្តឹង​ប៉ូលិស ក៏ហៅ Singh មកសួរនាំហើយ គេក៏សន្យាឈប់រំខាននាងទៀត តែរំលងមិនបានប៉ុន្មានថ្ងៃផង គេក៏លបចាំស្ទាក់ និងវាយប្រហារអ្នកគ្រូ Kumar រហូតដល់បាត់បង់ជីវិត យ៉ាងព្រៃផ្សៃតែម្ដង៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Karuna Kumar