ក្នុងនាមជាពិធីការនីរបស់កម្មវិធី Blue Peter របស់ អង់គ្លេសតារារូបនោះមានឈ្មោះ
ថា Helen Skelton អាយុ 27ឆ្នាំ ។ នាងត្រូវបានការអញ្ជើញអោយចូលរួមក្នុងកម្មវិធី
មួយមានឈ្មោះថា Red Nose Day នាថ្ងៃទី 27 ខែ កុម្ភៈ កន្លងទៅថ្មីៗនេះ ។
នៅក្នុងកម្មវិធីនោះ Helen Skelton បានធ្វើអោយមហាជនទូទៅចាប់អារម្មណ៍យ៉ាង
ខ្លាំងជាមួយនឹងការសំដែងដ៏អស្ចារ្យមួយ របស់នាងគឺការដើរលើខ្សែរមួយដែលមាន
ប្រវែង 150 ម៉ែត្រ ដែលភា្ជប់រវាងបំពង់ផ្សែងពីរនៃរោងចក្រអគ្គីសនីចាស់មួយឈ្មោះ
Battersea ។ ខ្សែរនោះត្រូវបានចងមានកំពស់ 66 ម៉ែត្រពីដី ហើយ Helen Skelton
ចំនាយតែ 11 នាទីប៉ុណ្ណោះក្នុងការដើរឆ្លងលើខ្សែរនេះ ។
Helen Skelton បានក្លាយជាជនទីមួយដែលដើរលើខ្សែរដែលចងភ្ជាប់រវាងបំពង់ផ្សែង
របស់រោងចក្រអគ្គីសនី Battersea
ការទទួលជោគជ័យរបស់ Helen Skelton ត្រូវបានមហាជន អបអរសារទរ ។
នាងបានប្រាប់អោយដឹងថាពេលដែលកំពុងដើរលើខ្សែរនោះមានខ្យល់បក់យ៉ាងខ្លាំង
តែនាងប្រឹងទប់ខ្លួនមិនអោយវេរតាមខ្យល់ឡើយ ។
គួរបញ្ជាក់ផងដែរថាកម្មវិធី Red Nose Day បានប្រារព្ធជាយូរយារណាស់មកហើយនៅ
ក្នុងប្រទេសអង់គ្លេស ដែលជារៀងរាល់ឆ្នាំមានអ្នកចូលរួមយ៉ាងកុះករ ។ ពួកគេខិតខំ
ស្វែងរកនូវអ្វីដែលថ្មី អ្វីដែលប្លែកដើម្បីចូលរួមកម្មវិធីផងដែរ ។ កាលពីឆ្នាំកន្លងទៅនេះ
Helen Skelton ក៏បានធ្វើអោយមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ពីមហាជនដែរ គឺ
នាងបានធ្វើដំនើរតាមដងទន្លេ Amazon ដោយទូកចែវ មានចំង៉ាយ 1600 គីឡូម៉ែត្រ ៕