CamNews

ព័ត៌មានជាតិ 

ធាតុផ្សំគ្រឿងផ្ទុះជិត ៧​តោន​ដឹក​ចេញ​ពី ខេត្ត​មណ្ឌលគិរី ត្រូវ​នគរ​បាល​ចាប់​ឃាត់

មណ្ឌលគិរី៖ វត្ថុធាតុសម្រាប់ផ្សំជាគ្រឿងផ្ទុះ ពីររថយន្តសំាយ៉ុង ទម្ងន់ជិត ៧តោន ដឹកចេញពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានសមត្ថកិច្ចនគរបាល ស្រុកកោះញែក ស្ទះឃាត់នៅចំណុចក្បែរស្ពាន​អូរច្បារស្ថិតនៅភូមិថ្មី ឃុំស្រែហ៊ុយ ស្រុកោះញែក កាលពីម៉ោង ៣ និង៤៥នាទីទៀបភ្លឺថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥។

លោក កាន់ ពេញ អធិការស្រុកកោះញែក បានប្រាប់ឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីបណ្តាញការងារ លោក ក៏បានដឹកនាំកម្លាំង ១៥នាក់ ចុះធ្វើការត្រួតពិនិត្យរថយន្តសង្ស័យខាងលើ នៅស្រុក​កោះ​ញែក ហើយឈានទៅឃាត់រថយន្តនោះភ្លាមៗ។ ក្រោយស្ទាក់ឃាត់ហើយនោះ កម្លាំងសមត្ថកិច្ចឆែក​ឆេរ ឃើញវត្ថុតាងដូចការរាយការណ៍ ពិតប្រាកដមែនបច្ចុប្បន្នសមត្ថកិច្ច បាននាំយកវត្ថុតាង និងមនុស្សទៅកាន់អធិការដ្ឋាននគបាលស្រុក ដើម្បីសួរនាំ។

តាមចម្លើយសារភាពរបស់ជនជាតិចិន ដែលជាម្ចាស់ឈ្មោះ XIAO FEI ភេទប្រុស អាយុ ៣១ឆ្នាំ បានឲ្យដឹងថា ខ្លួនបានជួលរយន្តសាំយ៉ុងដឹកសារធាតុផ្សំគ្រឿងផ្ទុះ ចេញពីក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ដែលជាកន្លែងស្តុកឆ្ពោះទៅកាន់ខេត្តព្រះវិហារ។

ក្រោយសួរនាំកម្លាំងនគរបាលស្រុកកោះញែក បានកសាងសំណុំរឿង រូមនិងវត្ថុតាងបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តចាត់ការបន្ត៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Ratanakiri