CamNews

ព័ត៌មានជាតិ 

អតីត ក្រុមតវ៉ាដីធ្លី មុខសាលា រាជធានី ភ្នំពេញ បន្ដដុត កង់ឡាន

ភ្នំពេញ ៖ ក្រុមតវ៉ា រឿងដីធ្លីមកពីតំបន់ បឹងកក់ លាយជាមួយព្រះសង្ឃប្រមាណ ៣០នាក់ ដែលធ្វើការតវ៉ាបិទផ្លូវព្រះមុនីវង្ស កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣នោះ ឥឡូវការតវ៉ារបស់ពួកគេ រហូតមកដល់ វេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃ ដដែលនេះ បានដុតកង់រថយន្ដឆេះយ៉ាង សន្ធោសន្ធៅ នៅមុខសាលារាជធានីភ្នំពេញ ។

ក្រុមតវ៉ារឿងដីធ្លីទាំងនេះ បានបិទផ្លូវ តាំងពីព្រឹកមុខសាលារាជធានីភ្នំពេញ ធ្វើឱ្យ កកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយប្រជាពល រដ្ឋ មិនអាចធ្វើដំណើរឆ្លងកាត់ទីនោះបាន តម្រូវឱ្យធ្វើដំណើរតាមផ្លូវផ្សេង។ យ៉ាងណាក៏ដោយកម្លាំងសមត្ថកិច្ចជាច្រើននាក់ ទាំង នគរបាល និងអាវុធហត្ថត្រូវបានដាក់ពង្រាយ ទាំងក្រៅរបង និងទាំងក្នុងរបងការពារទប់ ស្កាត់កុំឱ្យក្រុមបាតុករ អាចទម្លុះចូលទៅ ក្នុងសាលារាជធានីភ្នំពេញបាន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News