ក្នុងការប្រកួតជំរុះជុំទី 4 Argentina រវាងគូប្រកួត Claypole និង Victoriano Arenas ត្រូវ
បានកត់ត្រាទុកក្នុងសៀវភៅកំណត់ហេតុ ដោយសារត្រឹមតែក្នុងតង់ទីមួយនៃការប្រកួត
ប៉ុណ្ណោះអាជ្ញាកណ្តាលពិន័យកាតក្រហមដល់កីឡាកររហូតដល់ 36 ដង ។
ក្នុងការប្រកួតនោះកីឡាករទាំងសងខាងបានតឹងសរសៃក ដាក់គា្ន និងបង្ករការជំលោះ
រករឿងគ្នាទៅវិញទៅមក ឥតឈប់ឈរ ។ ដោយឃើញនូវសភាពតឹងតែងទាំងនោះ អាជ្ញាកណ្តាលលោក Damian Rubino បានធ្វើការពិន័យកាតក្រហមជាញឹកញាប់ ។
ក្រោយពីការសរុបលទ្ធផលរបស់ក្រុម Argentina បានអោយដឹងថាលោក Damian Rubino បានពិន័យកាតក្រហមដល់កីឡាករសរុបគឺចំនួន 36 ដង ដែល 22 ដងពិន័យកីឡាករស្ថិត
ក្នុងការប្រកួត និង 14 ដងពិន័យកីឡាករបំរ៉ុង ។