ភ្នំពេញ ៖ ឆ្កែរបស់ប្រជាពលរដ្ឋចំនួន ០២ក្បាល ស្ថិតនៅផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួល គោក ពោលគឺនៅខាងក្រោយ ហាងគុយទាវ កំពង់ត្រំា សន្ធរម៉ុក ត្រូវបានក្រុមចោរ ដាក់ថ្នាំបំពុល បណ្តាលឲ្យងាប់ ដែលទំាងនេះ ត្រូវបានប្រជាពលរដ្ឋ សន្និដ្ឋានថា ជាជំហាន ដំបូងរបស់ ក្រុមជនសង្ស័យ មុននឹងធ្វើ សកម្មភាពអ្វីមួយ។
ការបំពុលនេះ បានកើតឡើង កាលពីវេលា ម៉ោងប្រហែលជា ៣ទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៤ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋនៅម្តុំនោះ បានដាក់ការសន្និដ្ឋានថា នេះអាចជាគម្រោង ការណ៍ដំបូង របស់ក្រុមជនសង្ស័យ មុននឹងពួកវាធ្វើសកម្មភាព អ្វីមួយបន្តទៀត ដូចជា គាស់ផ្ទះ ប្លន់ លួច និងសកម្មភាពផ្សេងទៀត នៅពេល គ្មាន សកម្មភាពរំខានដោយឆ្កែទំាងនោះ។
ចំណែកបញ្ហាជនអនាថា ជនមានសតិមិនប្រក្រតី (មនុស្សឆ្កួត) ជនញៀនថ្នាំ នៅម្តុំខាងនេះ ក៏មានច្រើន ដែរ ដូចនេះតបការប្រកាសរបស់ សាលារាជធានីភ្នំពេញ ខាងសាលាខណ្ឌ ក៏ដូចមន្រ្តីមូលដ្ឋាន គួរចាប់ វិធានការ ជៀសវាងបញ្ហាអសន្តិសុខកើតឡើង ព្រោះបើតាមប្រជាពលរដ្ឋ បានអះអាងថា តែងតែឃើញ មនុស្សដែលមានសតិមិនគ្រប់ម្នាក់នៅម្តុំនោះ ចេះលួចខោអាវគេ និងចេះហៅចេតអាយមកទិញ របស់ របរទៀតផង ទំាងនេះជាបញ្ហាដែលមិនត្រូវឲ្យមាននោះទេ ហើយពលរដ្ឋតែងតែមានការ ព្រួយបារម្ភជា និច្ចចំពោះជនទំាងនោះ។
ប្រជាពលរដ្ឋ បានលើកឡើងទៀតថា កន្លងមកនៅម្តុំផ្លូវលេខ ១៣៤ ខាងក្រោយហាង តំាងស៊ី ហេងហំាង នេះ តែងតែមានករណីគាស់ផ្ទះ លួចម៉ូតូទំាងថ្ងៃ និងចូលលួចទ្រព្យសម្បត្តិជាដើម ជាពិសេសក្នុងរដូវ World Cup នេះ តែងតែមានករណីឆក់កើតឡើង ជាញឹកញាប់ នៅក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏សូមសំណូមពរឲ្យ លោកមេប៉ុស្តិ៍ផ្សារដេប៉ូទី២ យកចិត្តទុក ដាក់ពង្រាយកម្លំាងល្បាតក្នុងមូលដ្ឋាន ប្រយោជន៍ការពារសន្តិសុខ និងបង្ការបញ្ហាអសកម្មផ្សេងៗ ដែលអាចកើតមានឡើង។
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល