មានបុរសជនជាតិ Scotland រស់នៅ Edinburgh ម្នាក់បានធ្វើអោយមិត្តភ្កិ បងប្អូនមានការ
ធុញទ្រាន់ជាខ្លាំងដោយសារតែការហៅឈ្មោះរបស់គាត់ គឺវែងហួសពីឈ្មោះរបស់មនុស្ស
ទូទៅ ។ សព្វថ្ងៃគាត់ត្រូវបានគេហៅឈ្មោះថា Barnaby ដើម្បីងាយស្រួលក្នុងការហៅ ។
ឈ្មោះពេញរបស់លោកសរុបមានរហូតដល់ 197 តួ ដែលត្រូវបានចុះបញ្ជីរក្នុងសៀវភៅ
Guinness Book ទៀតផង ។
ឈ្មោះពេញរបស់គាត់គឺ Barnaby Marmaduke Aloysius Benjy Cobweb Dartagnan
Egbert Felix Gaspar Humbert Ignatius Jayden Kasper Leroy Maximilian Neddy
Obiajulu Pepin Quilliam Rosencrantz Sexton Teddy Upwood Vivatma Wayland
Xylon Yardley Zachary Usansky។
បើតាមការអោយដឹងពី The Sun បាននិយាយថាដោយសារតែបុរសនេះចូលចិត្តកំណាព្យ
និងពាក្យឃ្លាទាំងឡាយ គាត់ក៏បានបន្ថែមពាក្យពិរោះៗ និងមានអត្ថន័យទាំងនោះចូលទៅ
ក្នុងឈ្មោះរបស់គាត់តែម្តង ៕