ភ្នំពេញ ៖ ពិធីការនីរូបស្អាតមិនចេះចាស់ អ្នកនាង យុគ ចិន្តានិងក្រុមការងារបានឆ្លៀតពេល ទៅផ្តិតយករូបភាពស្អាតនៅអាគារប៊ូឌីញ មុនពេលអាគារនេះលេចចេញជារូបរាងថ្មីក្នុងពេលឆាប់ៗនេះ ។
នេះបើយោងតាមការបង្ហោះរបស់អ្នកនាង យុគ ចិន្តាបានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "អាគារស ដែលប្រជាជនទាំងអស់គ្នាហៅថា អាគារប៊ូឌីញ បានសាងសង់នៅក្នុងសម័យសង្គមរាស្រ្តនិយមហើយបានដាក់ដំណើរការចាប់តាំងពីឆ្នាំ១៩៦៣ ថ្ងៃនេះនាងខ្ញុំនឹងក្រុមការងារក៏បានចុះមកផ្តិតយករូបភាពខ្លះៗនៃអាគារមួយនេះព្រមជាមួយនឹងស្ទាយស្លៀកពាក់បែបសម័យអាណានិគមបារាំង ដើម្បីទុកជាអនុស្សាវរិយ៌ ព្រោះថាមិនយូរប៉ុន្មានទៀតអាគារចាស់បូរាណមួយនេះនឹងធ្វើការផ្លាស់ប្តូរសំរស់មុខមាត់ថ្មីមួយដើម្បីបង្អួតភ្ញៀវទេសចរណ៌ពីប្រទេសកម្ពុជាក្នុងសម័យកាលថ្មីដែលពោពេញដោយការអភិវឌ្ឍន៏នឹងរីកចំរើន រុងរឿង សូមផ្ញើរអនុស្សាវរិយ៌នេះជាមួយនឹងមនុស្សជាទីស្រលាញ់ទាំងអស់គ្នា !" ។
នៅខាងក្រោមនេះគឺជារូបថតជាង ២០សន្លឹក ពី យុគ ចិន្តា ស្លៀកពាក់បែបសម័យអាណានិគមបារាំង ថតនៅអគារប៊ូឌីញ ។ តោះទៅទស្សនាជាមួយ Camnews ទាំងអស់គ្នា ៕
ដោយ ៖ គន្ធា