CamNews

ទេសចរណ៍ 

តំបន់កម្រាលមាស​ ទ្វីបអាស៊ី

 
ចិន៖ ទេសភាពដ៏ស្រស់ស្អាតធំល្វឹងល្វែង ពិតជាចំណីអារម្មណ៍មួយ ដែលអាចអន្ទងអារ
ម្មណ៍មនុស្ស អោយមានភាពស្រស់ស្រាយ បាត់ផុតអស់នូវកង្វល់ទាំងពួងមែន។ Red
Beach គឺជាតំបន់មាត់សមុទ្រមួយ នៅប្រទេសចិនដែលមានការទាក់ទាញបំផុត។


Red Beach គឺជាតំបន់ទេសចរណ៍មួយ ដែលលាតសន្ធឹងតាមដងទន្លេ Liaohe ប៉ែកខាង
ជើងនៃប្រទេសចិន។​ អ្នកទេសចរណ៍ទាំងអស់ បានទៅទីនោះគឹដោយសារ Red Beach
មានវាលស្មៅពណ៍ក្រហមឆ្អិនឆ្អៅ ដែលលាតសន្ធឹងលើផ្ទៃដីរាប់សិបហិចតា និងមានពពូក
បក្សាបក្សីរាប់រយក្បាល ស្រែកយំលាយឡំនឹងសម្លេងខ្យល់បក់ បង្កើតបានជា​ដូរតន្ដ្រីគួរជា
ទីសន្ដាប់។

 

លើសពីនេះ Red Beach ក៏ជាកន្លែទេសចរណ៍មួយដែល មានខ្យល់ធម្មជាតិ ដែលភ្ងៀវ
ទេសចរណ៍ អាចនាំក្រុមគ្រួសារ ទៅកំសាន្ដនៅទីនេះបាន។ ទីនោះទៀតសោត ក៏មាន
លក់ម្ហូបចិន ឆ្ងាញ់ៗដែលលោកអ្នកអាចទទួលបាន ក្នុងរោងតូចៗដែល គេធ្វើសម្រាប់ជួល
អង្គុយលែងផងដែរ៕

 

ដោយ៖ នារី
ប្រភព៖ yahoo


Tags: turism beach red china