CamNews

ប្លែកៗ 

ដឹងមូលហេតុដែលគេសម្រេចចិត្តធ្វើនំខេកមានទម្ងន់ដល់ទៅ ៣ តោននេះ ទើបហួសចិត្ត...!

ប្លែកៗ ៖ ដោយយោងប្រភពពីគេហទំព័រ Xinhuanet បានឲ្យដឹងថា កាលពីពេលថ្មីៗនេះថា នៅឯប្រទេសចិន ត្រូវបានមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបានឃើញនំខេក (Cake) មួយដ៏ធំ ។ 

ប្រភពដដែលបានបញ្ជាក់ថា ដោយសារតែគេយល់ថា ការនំខេកដែលមានផ្ទុក ទៅដោយគ្រឿងផ្សំច្រើនមុខចូលគ្នា អាចនាំសំណាងក្នុងឆ្នាំថ្មី ដូច្នេះហើយបានជាក្រុមចុងភៅចំណានៗ ជាច្រើននាក់ នាំគ្នារៀបចំនំដ៏ធំមួយនេះឡើង ។

គួបញ្ជាក់ឲ្យដឹងផងដែរថា នំនេះត្រូវបានគេចាក់ធ្វើលើកម្រាលការ៉ូ នៃផ្សារទំនើបមួយ នៅចំកណ្ដាល ទីក្រុងប៉េកាំងតែម្ដង ។ នំនេះត្រូវបានគេធ្វើឡើង ដែលមានប្រវែង ៣៦ ម៉ែត្រក្រឡា និង ទម្ងន់ដល់ទៅ ៣តោនឯណោះ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ Xinhuanet


Tags: Cake China