CamNews

តារា 

ឪពុកកីឡាករជម្រើសជាតិ និងអនាគតកូនប្រសារ ដូចជាសុីខ្សែគ្នាដល់ហើយ

ព័ត៌មានកំសាន្ត ៖ ស្នេហារបស់កីឡាករជម្រើសជាតិ និងតារាស្រីម្នាក់នេះហាក់បីដូចជាកាន់តែផ្អែមល្អែមជាមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃហើយ ធ្វើឲ្យក្រុមអ្នកគាំទ្រកើតមានចិត្តច្រណែននិងស្នេហាដ៍គួរឲ្យចាប់អារម្មណ៍មួយគូនេះ ។ 

កីឡាករជម្រើសជាតិ Chanathip និងមិត្តស្រីរបស់លោក ដែលជាតារាសម្តែងផង និងជាអ្នករាំផង​ ហើយអ្នកទាំង ២ ត្រូវបានគេដឹងថា​ សុទ្ធតែបានជួប និងស្គាល់គ្រួសាររៀងៗខ្លួនរួចរាល់ជាស្ថាពរ ហើយគ្រួសារទាំងសងខាងក៏មិនមានការប្រឆាំងអ្វីនោះឡើយ ។​

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook ​បានឲ្យដឹងថា កាលពីថ្ងៃទី ២៦ ខែកញ្ញានេះ មិត្តស្រីរបស់លោក Chanathip បានមកជួបជុំជាមួយនិងប៉ារបស់លោកផ្ទាល់ ដោយថតបង្ហោះជាមួយគ្នាយ៉ាងផ្អែមល្អែម  ហើយក៏មានអ្នកនិយ​មលេងអិនធឺណិតជាច្រើនបានបញ្ចេញមតិដូចៗគ្នាថា ឪពុកក្មេក និងអនាគតកូនប្រសារ ដូចជាសុីខ្សែគ្នាដល់ហើយ ៕










ប្រែសម្រួល ៖  គន្ធា


ប្រភព ៖ kapook


Tags: Jay chanathip Pete Ramey