CamNews

ព័ត៌មានជាតិ 

រថយន្ត កូរ៉ូឡាបុកម៉ូតូ អូសពីគល់ ស្ពានអាកាស ក្បាលថ្នល់រហូត ជិតដល់រង្វង់មូលព្រះ នរាយណ៍ ត្រូវឃាត់ខ្លួន

ភ្នំពេញ៖ រថយន្តកូរ៉ូឡា មួយគ្រឿង បានបើកបរ ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកម៉ូតូហ្វី
ណូកូនទា ពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូគាប ជាប់ ក្រោមរថយន្ត អូសម៉ូតូតាំងពីស្ពាន
អាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ រហូតជិតទៅដល់រង្វង់មូលព្រះនរាយណ៍ មុខ
សាលា ខេត្តកណ្តាល  តែជាសំណាង ដោយសារ អ្នកបើកម៉ូតូខ្ទាតចេញក្រោមរថយន្ត មិន
បណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍ គួរឲ្យរន្ឋត់នឹក ស្មានដល់នេះ បានកើតឡើង កាលវេលាម៉ោង១០និង៣០នាទី
យប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតតាមបណ្តោយផ្លូវ ជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែ
លើ ខណ្ឌមានជ័យ ។

សាក្សីដែលឃើញ ហេតុការណ៍ដ៏អស្ចារ្យនេះ បានឲ្យដឹងថា យើងបានឃើញ រថយន្តកូរ៉ូឡា
ពណ៌ស្លែ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២
ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកម៉ូតូហ្វីណូ
កូនទា ពីក្រោយ ដែលកំពុងធ្វើដំណើរពីមុខស្របគ្នា បណ្តាលឲ្យខ្ទាតម្ចាស់ម៉ូតូចេញពីរថយន្ត
បង្ក រងរបួសស្រាល ។

ប្រភពដដែលបន្តថា ក្រោយពីបុកម៉ូតូហើយ រថយន្តបង្កមិនបានឈប់ដោះស្រាយ នោះទេ
គឺព្យាយាមបើកទៅមុខទាំងគៀបម៉ូតូ ជាប់ជាមួយ រហូតទៅដល់ផ្លូវបេតុង ច្រកចូលផ្សារក្រមួន
ជិតរង្វង់មូលព្រះនរាយណ៍ សាលាខេត្តកណ្តាល ទើបទៅមុខលែងរួច ក៏ត្រូវសមត្ថកិច្ចនគរបាល
ប៉ុស្តិ៍ចាក់ អង្រែក្រោម ឃាត់ជាប់ ទាំងរថយន្ត និងម៉ូតូ ។

ភ្លាមៗផងដែរ នគរបាលមូលដ្ឋាន បានទំនាក់ទំនង មកនគរបាលខណ្ឌទៅយក មករក្សាទុក
នៅការិយា ល័យចរាចរផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News