ក្រុមចំរៀង Big Bang បានចេញមកលើឆាកតន្ត្រី របស់ចំរៀង KPOP ក្នុងឆ្នាំ ២០០៦ ហើយ
ក៏បានឆក់យកបេះដូង ទស្សនិកជនជាច្រើនផងដែរ ។ ពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនិងការ
ដឹកនាំ និងផលិតភ្លេងដ៏ល្អ របស់មេក្រុម G-Dragon ពិតជានាំអោយក្រុមចំរៀងនេះ កាន់តែ
ល្បីទៅៗ ។
មិនត្រឹមតែចេះ ដឹកនាំក្រុម និង និពន្ធប៉ុណ្ណោះទេ G-Dragon ក៏ជាអ្នករៀបចំជ្រើសរើស ខោ
អាវសំរាប់ក្រុម ហើយ G-Dragon ក៏ចេះច្នៃម៉ូតសំលៀកបំពាក់ខ្លួនឯងផងដែរ ។ ដូចនេះហើយ
ទើបថ្ងៃនេះ Camnews សុំនាំយក ការវិវត្តន៍នៃ ម៉ូតសំលៀកបំពាក់របស់ G-Dragon មកជូន
ទស្សនិកជនទស្សនា ៖
-G-Dragon ពេលដែលចាប់ផ្តើមចេញមុខជាក្រុម
-ពេលដែល Seungri ចេញបទ Strong Baby
-G-Dragon ពេលចេញ Album " Heartbreaker "
-ស្ទីលសំលៀកបំពាក់សំរាប់បទ Korean Dream
-ស្ទីលសំលៀកបំពាក់សំរាប់បទ Obsession
-ពេលចេញបទ Oh Yeah ជាមួយ Park Bom និង TOP
-ស្ទីលបន្ទាប់ៗថ្មី ចុងក្រោយបំផុត ៕
ព័ត៌មានកំសាន្តស្តីពីតារាៗ ដ៏សំបូរបែបគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ ៖ លីលី
ប្រភព ៖ k14