CamNews

តារា 

កញ្ញា រ៉ាបី ស្លៀកសម្លៀកបំពាក់បែបនារីខ្មែរស្អាតកប់

ភ្នំពេញ៖ ជឿថាទស្សនិកជនជាច្រើន ពិតជាបានស្គាល់តារាចម្រៀងស្រីក្នុងផលិតកម្ម​ Town Production ជាក់ជាមិនខាន តាមរយៈបទចម្រៀងរបស់តារាស្រីរូបនេះ នាពេលកន្លងមក។

ម្ចាស់បទ “មាន់ស្រែ” នៅតែទទួលបានការគាំទ្រ និងកាន់តែទទួលបានការគាំទ្រពីទស្សនិកជនតាមរយៈបទចម្រៀងជាបន្តបន្ទាប់បន្តរបស់នាង ទាំងបទមនោសញ្ចេតនា និងបទញាក់កន្រ្ដាក់អារម្មណ៍របស់នាង ។


គេតែងឃើញតារាស្រីរូបនេះ មានភាពមមាញឹកច្រៀងតាមកញ្ចក់ទូរទស្សន៍នានា ជាមួយនឹងការលេងខ្លួនបែប Cute Cute ហើយកញ្ញាតែងតែតុបតែងខ្លួនបែបសិចស៊ី ។  មិនតែប៉ុណ្ណោះកញ្ញាបានធ្វើឱ្យទស្សនិកជន មានការភា្ញក់ផ្អើល និងសរសើរនាងមិនដាច់ពីមាត់ ខណៈកញ្ញា បានបង្ហាញសម្រស់ ក្នុងឈុតហូលផាមួង​បែបប្រពៃណីខ្មែរបុរាណ ដែលមើលទៅស្រស់ស្អាតខុសពីសព្វដង ព្រោះភាគច្រើនគេតែងឃើញនាងស្លៀកពាក់បែបសិចស៊ី ។

តោះ!!!! មកមើលសម្រស់នាង ជាមួយនឹងឈុតហូលផាមួងបែបបុរាណខ្មែរទាំងអស់គ្នាណា ៕






អត្ថបទ៖ ចំរើន


Tags: Rabee Singer Cambodian