CamNews

គ្រោះថ្នាក់ 

ផ្ទះហោះក្នុងលំហរដោយកំលាំង ប៉ឺតប៉ាង

ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវសហរដ្ឋអាមេរិចដែលមកពី National Geographic​ បាន​ដាក់
បង្ហាញនូវស្នាដៃមួយគឺធ្វើផ្ទះមួយដែលអាចហោះបានប្រើដោយ ប៉ោងៗចំនួន 300 ។
ផ្ទះនោះមានទំហំ 4,8x4,8 ម៉ែត្រ និងប្រវែងខ្សែរភ្ជាប់ពីផ្ទះទៅប៉ោងៗមានប្រវែង 2,5 ម៉ែត្រ
ការបង្ហាញនេះបានធ្វើឡើងនៅព្រលានយន្តហោះមួយនារដ្ឋ Los Angeles ។


ការសាកល្បងផ្ទះហោះនេះគឺធ្វើឡើងដើម្បីបំរើអោយការ ផ្សាយពាណិជ្ជកម្មរបស់ខ្សែរ
ភាពយន្តមួយមានចំណងជើងថា How Hard Can it be របស់ ប៉ុស្តិ៍ទូរទស្សន៍ដែលនិយាយ
ពី បច្ចេកវិទ្យា Nat Geo ។ ការសាកល្បងបង្ហោះនេះត្រូវបាន Nat Geo អោយដឹងថា​ វាជា
ការសាកល្បងធំបំផុត ដែលត្រូវបានកត់ចូលក្នុងបញ្ជីឯគ្គតកម្មពិភពលោកទៀតផង ។
ការហោះហើរមានរយៈកំពស់រហូតដល់ 3048 ម៉ែត្រនិងមានរយៈពេល មួយម៉ោង ។













Tags: