CamNews

ព័ត៌មានជាតិ 

ជិះម៉ូតូប្រដេញគ្នា បុកគូទរថយន្ដរង របួសធ្ងន់

ភ្នំពេញ ៖ ក្មេងស្ទាវ ដែលចូលចិត្ដជិះម៉ូតូ ប្រដេញគ្នា បានជួបថ្ងៃស៊យ បន្ទាប់ពីពួកគេ បានជិះ
ម៉ូតូទៅបុកគូទរថយន្ដមួយគ្រឿង បណ្ដាលឱ្យរងរបួស ធ្ងន់ ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យ
ភ្លាមៗ រីឯម៉ូតូរងការខូចខាត ស្ទើរទាំងស្រុង ។

គ្រោះថ្នាក់ចរាចរបច្ចុប្បន្ន ដែលបាននឹង កំពុងកើនឡើង គួរឱ្យភ័យខ្លាច ហើយសម្លាប់ មនុស្ស
និងរងរបួសជាច្រើននាក់ ត្រូវបានមន្ដ្រីនគរបាល ចរាចរណ៍ជើងគោកអះអាងថា ក្រុមក្មេងស្ទាវ
ជាក្រុមប្រឈមមុខមួយ តែងតែបង្កគ្រោះថ្នាក់ចរាចរ ក្រៅពីការផឹកគ្រឿងស្រវឹង ពួកគេបាន
បើកបរ ដោយគ្មានការប្រុងប្រយ័ត្ននិងក្នុងល្បឿនលឿន ។

ជាក់ស្ដែងកាលពីវេលាម៉ោង១និង៤០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ
២០១៣ ក្រុមក្មេងស្ទាវចំនួន២ ម៉ូតូ មួយគ្រឿងម៉ាក ហ្វីណូ ជិះគ្នា៣នាក់ ពាក់ស្លាកលេខភ្នំពេញ
1T-5945 និងមួយ គ្រឿងទៀត ម៉ាកស្កុបពី បានជិះប្រដេញគ្នា យ៉ាងលឿន នៅលើកំណាត់ផ្លូវ
ព្រះស៊ីសុវត្ថិ លុះដល់ចំណុចកើតហេតុ កែងផ្លូវលេខ១១៨ ពួកគេបានបុករថយន្ដម៉ាកអាតូសមួយគ្
រឿង បណ្ដាលឱ្យដួល ក្រងាប់ច្រងិល រងរបួសធ្ងន់ ត្រូវបានដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ
រីឯម៉ូតូរបស់ពួកគេ បានរងខូចខាតស្ទើរទាំង ស្រុង ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ
ក្រុមក្មេងស្ទាវទាំងនេះ បាននាំ គ្នាជិះម៉ូតូឌុបគ្នា ក្នុងល្បឿនយ៉ាងលឿនឆាប ចុះឡើងៗ លុះពេល
បើកមកដល់ចំណុចកើត ហេតុ ក៏ជ្រុលទៅបុកគូទរថយន្ដ បណ្ដាលឱ្យ ដួលរងរបួសធ្ងន់តែម្ដង។
យ៉ាងណាក៏ដោយ អត្ដសញ្ញាណក្រុម ក្មេងស្ទាវទាំងនេះ មិនទាន់មានការបញ្ជាក់ នៅឡើយទេ
ហើយអ្នកបើករថយន្ដមិនទាន់ ស្គាល់ឈ្មោះផងដែរ។ ក្រោយកើតហេតុ ម៉ូតូរបស់ជនរងគ្រោះ
ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បី ចាត់ការបន្ដទៀត ៕

Photo by DAP-News

Photo by DAP-News


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ