ភ្នំពេញៈ នារីម្នាក់ត្រូវ បានក្រុមចោរ ប្លន់មានគ្នាបីនាក់ ភ្ជង់ប្លន់យកម៉ូតូ មួយគ្រឿងបាត់ បន្ទាប់
ពីនារីរង គ្រោះ ជិះម៉ូតូ ចេញមកពីធ្វើការ នៅមន្ទីរ ពេទ្យ ម្តុំស្ពានអាកាស ហេតុការណ៍នេះ កើត
ឡើងកាលពីវេលាម៉ោង ១១និង១០នាទី ថ្ងៃត្រង់ស្ថិត នៅតាមបណ្តោយ ផ្លូវបេតុង ខាងក្រោយ
ហ្គារ៉ាស សាំងតូតាល់ ភូមិប៉ប្រ៉កខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានភ្នំពេញ ។
បើតាមការរៀបរាប់ របស់ជនរងគ្រោះ បា្រប់នគរបាលនោះថា មុនពេលកើតហេតុ នាងជិះម៉ូតូ
មកម្នាក់ឯងចេញពី មន្ទីរពេទ្យនៅម្តុំស្ពានអាកាស ដែលរូបនាងធ្វើការនៅទីនោះ លុះជិះមកដល់
ស្តុបផ្សារដីហុយ ដោយស្ថាន ភាពផ្លូវ ស្ទះនាងក៏ជិះម៉ូតូវៀង តាមផ្លូវតូចខាងក្រោយ សាលាបុរី
១០០ខ្នង លុះជិះមកដល់ខាង សាលាបុរី១០០ខ្នង ស្រាប់ តែមានជនសង្ស័យ ចំនួន៣នាក់ ក្នុង
នោះស្រីម្នាក់ ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី១ដើម មកភ្ជង់គំរាម រហូតមកដល់ខាង
ក្រោយ ហ្គាសសាំងតូតាល ជិតដល់ផ្លូវសហព័ន្ធ រុស្ស៊ី បានកាក់ម៉ូតូឲ្យឈប់ ហើយគ្នាវា ម្នាក់ជិះ
ម៉ូតូ ខាងក្រោយ ចុះមកឲ្យនាងចុះចេញពីម៉ូតូបើចង់រស់ ពេលនាងក៏ចុះចេញពីម៉ូតូ ក្រុមចោរបាន
ម៉ូតូហើយក៏ជិះត្រឡប់ ទៅក្រោយវិញ នាំគ្នាគេចខ្លួនបាត់តែម្តង ទៅ ។ ក្រោយមកជនរងគ្រោះ
បាននាំក្រុមគ្រួសារ មកដាក់ពាក្យបណ្តឹង ឲ្យនគរបាលជួយអន្តរាគមន៍ ដើម្បីរកក្រុមជនសង្ស័យ
ទាំងនេះ ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ឹម សុខខេង ភេទស្រី អាយុ២៣ឆ្នាំ មានមុខ
របរជាបុគ្គលិក ពេទ្យ នៅម្តុំស្ពានអាកាស រស់នៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែន
ជ័យ ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌ស សេរីឆ្នាំ២០១០ ពាក់ស្លាកលេខ កណ្តាល1L-3268 រីឯ
ក្រុមចោរប្លន់វិញមានគ្នា៣នាក់ ស្រីម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវពណ៌ស្លាកទុំ ប្រដាប់ដោយ
កាំភ្លើងខ្លី១ ដើមមិនស្គាល់ ម៉ាក ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល