CamNews

កំសាន្ត 

ចំណងអាពាហ៍ពិពាហ៍ប្រេះឆា តារាទាំងពីរឈានដល់ផ្លូវបំបែក

ចំណងអាពាហ៍ពិពាហ៍ មិនប្រាកដថា ជោគជ័យគ្រប់គូនោះទេ បើភាគីម្ខាងៗ គ្មានការយោគយល់ដល់គ្នា ចាំតែចាប់កំហុសគ្នា មិនយកចិត្ដទុកដាក់នឹងគ្នា និងមិនរួមសុខទុក្ខនឹងគ្នា ។ ជាក់ស្ដែង ចំណងអាពាហ៍ពិពាហ៍តារាមួយគូគឺ Ku Hye Sun និង Ahn Jae Hyun ឈានដល់ផ្លូវបំបែកតាមផ្លូវច្បាប់ ដោយមិនដឹងពីមូលហេតុពិតប្រាកដ នៅពីក្រោយការលែងលះនោះ ។



នៅថ្ងៃទី១៥ ខែកក្កដានេះ ការលែងលះដោយមធ្យោបាយសន្ធានកម្ម ត្រូវបានជំនុំជម្រះជាស្ថាពរ នៅតុលាការគ្រួសារក្រុងស៊េអូល ។ តារាស្រីប្រុស Ahn Jae Hyun និង Ku Hye Su ពុំបង្ហាញវត្ដមានអំឡុងពេលជំនុំជម្រះឡើយ ហើយអ្នកតំណាងស្របច្បាប់របស់ពួកគេទាំងពីរ ជាអ្នកចូលរួម នៅក្នុងនីតិវិធីលែងលះនោះ ។

របាយការណ៍របស់ពួកគេ មានខ្លឹមសារថា៖

“Ahn Jae Hyun និង Ku Hye Su យល់ព្រមដោះស្រាយការលែងលះតាមរយៈដំណោះស្រាយសន្ធានកម្ម នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០  ។ ភាគីទាំងពីរ នឹងជ្រើសរើសផ្លូវដើររៀងខ្លួន ហើយពួកគេ ជូនពរឱ្យគ្នា មានអនាគតដ៏ល្អរៀងៗខ្លួន ។ យើងសម្ដែងការសោកស្ដាយចំពោះបញ្ហាឯកជនរបស់ពួកគេ ដែលបានបង្កភាពស្មុគស្មាញដល់សាធារណៈជនរហូតបច្ចុប្បន្ន” ។

គួរបញ្ជាក់ថា អ្នកទាំងពីរបានរៀបការ ក្នុងឆ្នាំ ២០១៦ ហើយអ្នកនាង Ahn Jae Hyun បានប្ដឹងលែងលះ នៅខែកញ្ញា ឆ្នាំ ២០១៩ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ soompi