CamNews

ព័ត៌មានជាតិ 

ស្រឡាញ់ និងរស់នៅ ជាមួយគ្នាជាង ២ ឆ្នាំ រហូតបានកូន ១ ខាងប្រុសដោះដៃ

-ជនសង្ស័យ អាចនឹងត្រូវព្រះរាជអាជ្ញា ដោះលែង ឱ្យនៅក្រៅឃុំ

ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេង មួយគូរ ដែលតួអង្គប្រុស មានអាយុជាង ២០ឆ្នាំ និង តួអង្គស្រីមានអាយុ
ជាង ១០ឆ្នាំ បាន ស្រឡាញ់គ្នា អស់រយៈពេល ជាង ២ឆ្នាំមក ហើយ តាំងពីឆ្នាំ២០១១ មកម្ល៉េះ រហូត
ដល់ ជ្រុលជ្រួសហួសប្រពៃណី ហើយថែមទាំង ជួលផ្ទះនៅជាមួយគ្នា ដូចប្ដីប្រពន្ធទៀតផង ប៉ុន្ដែ អ្វីៗ
បានប្រែប្រួលពីភាពផ្អែមល្អែម ទៅជាភាពល្វីងជូរចត់ បន្ទាប់ពីតួអង្គប្រុស បានដោះដៃលែងទទួល
ខុសត្រូវ នៅពេល ដែលតួអង្គស្រី ដែលជាអនីតិជនបានកើត កូនស្រីម្នាក់ រហូតមកដល់ពេលនេះ
អាយុ ជាង ៤ខែហើយ ។

ប្រធានការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាន នគរបាលរាជធានី
ភ្នំពេញ លោក កែវ ធា បានថ្លែងតាម ទូរស័ព្ទថា យោងតាមពាក្យ បណ្ដឹងរបស់នារីរងគ្រោះ បានឱ្យដឹង
ថា រូប នាងមានឈ្មោះ ជ.រ.ស កាលពីអាយុ១២ឆ្នាំ ពោលនៅអំឡុងឆ្នាំ ២០១១ បានលួចមាន ទំនាក់
ទំនងស្នេហាជាមួយបុរសម្នាក់ឈ្មោះ ប៉ែន វិចិត្រ អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះ លេខ ៤១ ផ្លូវលេខ ៤៧៨
សង្កាត់ទួលទំពូង ទី១ ខណ្ឌចំការមន ហើយសេចក្ដីស្រឡាញ់ របស់ពួកគេកាន់តែជ្រៅទៅៗ រហូតមាន
ថ្ងៃមួយនោះ បាននាំគ្នាចូលទៅដេកផ្ទះសំណាក់យីហោ ហ្គោហាវ ស្ថិតនៅសង្កាត់ ទំនប់ទឹក ខណ្ឌចំការ
មន កាលពីឆ្នាំ២០១១ ។

លោក កែវ ធា បានបន្ដឱ្យដឹងទៀតថា ក្រោយពីពួកគេទាំងពីរនាក់ ចូលទៅដេក ផ្ទះសំណាក់ ហើយធ្វើ
ឱ្យពួកគេទាំងពីរនាក់ រិតតែស្រឡាញ់គ្នា ជ្រៅឡើងៗ រហូតដល់ ដាច់ចិត្ដ ចាកចេញពីផ្ទះ ហើយទៅ
ជួលផ្ទះ មួយរស់នៅជាមួយគ្នា ដូចប្ដីប្រពន្ធទៀតផង ។

លោក កែវ ធា បានបញ្ជាក់ទៀតថា ការរស់នៅរបស់ពួកគេ ក្នុងផ្ទះជួលរហូតធ្វើ ឱ្យក្មេងស្រីមិនទាន់គ្រប់
អាយុរូបនេះ មាន ផ្ទៃពោះ ហើយកើត បានកូនស្រីម្នាក់ ដែលបច្ចុប្បន្ននេះមានអាយុជាង ៤ខែហើយ ។

ប្រធានការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន បានបន្ថែមថា នៅពេលដែលនារី
រងគ្រោះ បានកូនស្រីម្នាក់ ធ្វើឱ្យភាគីខាងប្រុស ចាប់ផ្ដើមអស់ចិត្ដ ស្រឡាញ់បន្ដិចម្ដងៗរហូតដល់ដោះ
ដៃ និង លែងទទួលខុសត្រូវ យកធ្វើជាប្រពន្ធតទៅ ទៀត ។

ក្រោយពីតូចចិត្ដថា ខាងប្រុសបោះបង់ ចោល នៅពេលដែលខ្លួនឯងកើតបានកូន ស្រី ដែលជាចំណង
ដៃនោះម្ដាយរបស់នារី រងគ្រោះ បានសម្រេចចិត្ដនាំនារីរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង នៅការិយាល័យ
ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជន ដើម្បីជួយអន្ដរាគមន៍ ។

បើតាមលោក កែវ ធា ក្រោយពីមានពាក្យបណ្ដឹងពីសំណាក់ នារីរងគ្រោះ និងម្ដាយរួចមក កម្លាំងនគរ
បាលរបស់លោក ដោយមានការបញ្ជាពីសំ ណាក់ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេ
នីយ៍ ជួន សុវណ្ណ និងស្នងការ រង បែន រ័ត្ន ព្រមទាំងមានដីកាបញ្ជាឱ្យចូល ខ្លួន ពីសំណាក់ព្រះរាជអាជ្ញា
ផងនោះ ទើប កម្លាំងសមត្ថកិច្ចបានឈានទៅដល់ការឃាត់ ខ្លួនយុវជន ប៉ែន វិចិត្រ នៅកន្លែងស្នាក់នៅ
របស់គេកាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៣ រួចហើយបញ្ជូនទៅកាន់សាលា ដំបូង រាជធានីភ្នំ
ពេញ នាព្រឹកថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០១៣ នេះ ។

យ៉ាងណាក៏ ដោយ យោងតាមប្រភពព័ត៌មានពីមន្ដ្រី សាលាដំបូង រាជធានីភ្នំពេញមួយរូបបាន លួច
បង្ហើបឱ្យដឹងថា តាមពិតសំណុំរឿង មួយនេះ ស្ថិតនៅក្នុងដៃព្រះរាជអាជ្ញារង អមសាលាដំបូង លោក
មាស ច័ន្ទពិសិដ្ឋ ប៉ុន្ដែ ព្រះរាជអាជ្ញារង គង់ សំសារ៉េត បាន សុំយកសំណុំរឿងនេះ មកចាត់ការវិញ ។

មន្ដ្រីសាលាដំបូងរូបនេះ បានបន្ដថា លោកព្រះរាជអាជ្ញារង គង់ សំសារ៉េត បាន ទុកពេលឱ្យនារីរង
គ្រោះ ក្នុងរយៈពេលមួយម៉ោង ដើម្បីបង្ហាញឯកសារឱ្យបានគ្រប់ ហើយជនសង្ស័យខាងលើនេះ អាច
នឹងត្រូវ បានលោកព្រះរាជអាជ្ញាសម្រេចដោះលែង ឱ្យនៅក្រៅឃុំ ។

ជុំវិញករណីនេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនទាន់អាចសុំការបកស្រាយ បាននៅឡើយទេ
ពីសំណាក់លោក គង់ សំ សារ៉េត នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៣ នេះ។

ប៉ុន្ដែ ចំពោះសំណុំរឿងបាន ខ្លួនប្រាណ រហូតដល់កើតបានកូនស្រីម្នាក់  ហើយដោះដៃលែងទទួល
ស្គាល់ ធ្វើឱ្យនារី រងគ្រោះ ដែលជាមនុស្សមិនទាន់ គ្រប់អាយុ និងជាស្ដ្រីទន់ខ្សោយ រងនូវការឈឺចាប់
យ៉ាងខ្លាំង ត្រូវបានអង្គការក្រៅរដ្ឋាភិបាល និងអង្គការពាក់ព័ន្ធមួយចំនួន បាន និងកំពុង យកចិត្ដទុក
ដាក់ចំពោះករណីនេះ ហើយរង់ ចាំមើលថា តើនឹងមានការដោះលែងឱ្យនៅ ក្រៅឃុំ ពីសំណាក់ព្រះ
រាជអាជ្ញារងលោក គង់ សំសារ៉េត ឬមួយយ៉ាងណានោះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ