ភ្នំពេញ ៖ មន្រ្តីសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅក្នុងរយៈ ពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ មានក្រុមកម្មករ ដួលសន្លប់ជាច្រើនករណី ដែលបានបណ្តាល ឲ្យមានកម្មករ ស្លាប់ ២ នាក់ថែមទៀត ។
បើតាមសេចក្តីរាយការណ៍ របស់ក្រុមមន្រ្តីសហជីព ដែលបានចុះតាមដានដោយផ្ទាល់ បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ មានកម្មកររោងចក្រញូអាឃីតម្នាក់ បានដួលសន្លប់នៅ ពេលធ្វើ ការថែមម៉ោងពេល ហើយក៏បានបាត់បង់ជីវិតភ្លាមៗផងដែរ ។
ចំណែកនៅថ្ងៃទី២៤ ខែកក្កដា កម្មការិនីរោងចក្រ សាងវ៉ូដួលសន្លប់នៅក្នុង រោងចក្រ ហើយបានបាត់ បង់ជីវិត ពេលបញ្ជូនដល់មន្ទីរពេទ្យ ។
ដោយឡែកថ្ងៃទី២៥ ខែកក្កដា កម្មការិនីរោងចក្រ ខនប្រេសហូលឌីង បានដួលសន្លប់ ឥឡូវ ត្រូវបាន ក្រុមហ៊ុនបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។
នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ដដែលនេះ កម្មករ-កម្មការិនី រោងចក្រផាកស៊ុន ស្ថិតនៅសង្កាត់ចាក់ អង្រែ ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានដួលសន្លប់ប្រហែលជា១៥នាក់ ត្រូវបានក្រុមហ៊ុនបញ្ជូន ទៅ មន្ទីរពេទ្យជ័យជំនះដើម្បីសង្គ្រោះបន្ទាន់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល