CamNews

ព័ត៌មានជាតិ 

អាជីវករ ផ្សារអូឡាំពិក ជំពាក់លុយ ជាង ១០ម៉ឺនដុល្លារ រត់ចោលស្រុក ម្ចាស់ បំណុល ទាមទារ មិនឱ្យលក់តូប

ភ្នំពេញ ៖ អ្នកស្រី ឃ្លាំង សុម៉ាលី អាយុ ៤៤ឆ្នាំ ជាអាជីវករ នៅផ្សារអូឡាំពិកបាន ទាមទារ មិនឱ្យ
មានការលក់ និងទិញតូប លេខ ៤៩០ និង៤៩១ របស់ស្ដ្រីអាជីវករ  ដែលជាកូនបំណុលរបស់ខ្លួន
ជំពាក់លុយ ជាង ១០ម៉ឺនដុល្លារ    ហើយរហូតមកដល់ ពេលនេះ  ​ បានរត់ចោលស្រុក ដោយមិន
ចេញមុខទទួលខុសត្រូវ ក្នុងការសងលុយ ជំពាក់ទាំងនេះ ។

អ្នកស្រី ឃ្លាំង សុម៉ាលី រស់នៅផ្ទះលេខ ៤៣៤ ផ្លូវលេខ ២៦បេតេ ដែលជាម្ចាស់បំណុល បានទាម
ទារមិនឱ្យលក់តូបកូន បំណុលខាងលើនេះ បានធ្វើឡើងក្រោយពី   តូបទាំងពីររបស់កូនបំណុល
ត្រូវបានថៅកែ ផ្សារ និង ប្រធានផ្សារចង់លួចលក់ទៅឱ្យអ្នក ផ្សេង   ខណៈដែលការប្ដឹងផ្ដល់ធ្លាក់
ទៅក្នុង ដៃតុលាការ ហើយត្រូវបានចៅក្រមចេញ ដីការក្សាការពារ មិនឱ្យលក់តូបខាងលើ នេះ។

ព្រឹកថ្ងៃទី១៥ ខែកក្កដា  ឆ្នាំ២០១៣  អ្នកស្រីឃ្លាំង  សុម៉ាលី បាននិយាយថា ស្ដ្រីឈ្មោះ គួយ ហុង
អាយុ ៥៦ឆ្នាំ ជាម្ចាស់តូប   លក់ខោអាវ   លេខ ៤៩០ និង៤៩១ រស់នៅ សង្កាត់ផ្សារដើមគ ខណ្ឌ
ទួលគោកបានខ្ចី លុយរបស់អ្នកស្រី រហូតដល់ជាង ១០ម៉ឺនដុល្លារ ប៉ុន្ដែមិនព្រមសង ថែមទាំងរត់
ចោល ផ្ទះសម្បែង គេចវេសពីការទទួលខុសត្រូវ ក្នុងការសងលុយទាំងនេះ ។

ក្រោយពីកូនបំណុល ជំពាក់លុយហើយ រត់ចោលស្រុក កាលពីអំឡុង ខែកញ្ញា ឆ្នាំ ២០១២កន្លង
ទៅនេះ អ្នកស្រីបានដាក់ពាក្យ បណ្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីទាមទារ ឱ្យកូន
បំណុលសងលុយ  ហើយបើមិនដូច្នោះទេ ចង់យកតូបទាំងនេះ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប៉ុន្ដែ
ក្រោយពី   ដំណើររឿងនេះប្រព្រឹត្ដទៅស្រាប់តែថៅកែ ផ្សារ និង ប្រធានផ្សារបានឃុបឃិតគ្នាចង់
លក់តូបនេះចេញ ឱ្យអ្នកផ្សេងដោយមិនចង់ ឱ្យម្ចាស់បំណុលដឹងឮ ។

ចំពោះករណីនេះ ប្រធានគណៈកម្មការ ផ្សារអូឡាំពិក បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើម
អម្ពិល តាមទូរស័ព្ទថា រឿង រ៉ាវនេះ  លោកមិនដឹងនោះឡើយ   ហើយក៏ គ្មានសិទ្ធិសម្រេចអ្វីដែរ
ពោលជាការសម្រេច របស់ថៅកែតែប៉ុណ្ណោះ ចង់លក់ ឬចង់ដូរ ជាសិទ្ធិរបស់ថៅកែផ្សារ ៕

ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News