ព័ត៌មានកំសាន្ត ៖ ក្រោយពីស្ងាត់ពីវិស័យសិល្បៈ តារាចម្រៀង ខេមរៈ ស្រីពៅ បានបង្ហោះរូបថតជាច្រើនសន្លឹក ក្នុងថ្ងៃចូលរួមមង្គលការបងប្អូន ដោយស្លៀករ៉ូបពណ៌មាសវែង ព្រមទាំងផាត់មុខបែបសាមញ្ញជាទីបំផុត ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្ទាល់របស់តារាស្រីរូបនេះ ។
ក្រោយពីលេចធ្លាយព័ត៌មានអាក្រក់ជាច្រើនរាប់មិនអស់ ទីបំផុតម្ចាស់បទ "ខឹងប្រច័ណ្ឌព្រោះបង" ពេលនេះឃើញថា នៅតែមានសម្រស់ស្រស់ស្អាតដដែល ព្រមទាំងមានសាច់ឈាមជាងមុនទៀតផង ។
គួរបញ្ជាក់ឲ្យដឹងថា មួយរយៈមុននេះបានលេចលឺដំណឹងថា តារាចម្រៀង ខេមរៈ ស្រីពៅ នាងកើតជំងឺមហារីកស្បែកធ្ងន់ធ្ងរ ទើបធ្វើឲ្យ Fans ព្រួយបារម្ភយ៉ាងខ្លាំង ប៉ុន្តែពេលបានឃើញរូបថតនាងចូលរួមមង្គលការបែបនេះ អ្នកគាំទ្រក៏មិនសូវជាបារម្ភពីសុខភាពនាងប៉ុន្មានទេ ៕
ដោយ ៖ គន្ធា
ប្រភព ៖ ហ្វេសប៊ុកស្រីពៅ