CamNews

តារា 

ក្តៅៗ! ខេមរៈ ស្រីពៅ​ ត្រូវអ្នកគាំទ្ររបស់នាង...

ព័ត៌មានកំសាន្ត ៖ ក្រុមអ្នកគាំទ្រប្រហែលជាបានដឹងច្បាស់រួចមកហើយថា កញ្ញា ខេមរៈ ស្រីពៅ ត្រូវបានកើតជម្ងឺធ្ងន់ធ្ងររហូតវិលចូលមកវិស័យសិល្បៈមិនទាន់បានរហូតធ្វើឲ្យអ្នកគាំទ្ររបស់នាង នឹកសម្លេងនិងចង់ឲ្យនាងវិលត្រលប់មកវិញជាខ្លាំង ។ 

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ កន្លងមក គ្រាន់តែឈានមកដល់ឆ្នាំថ្មីភ្លាម កញ្ញា ខេមរៈ ស្រីពៅ ក៏បានចេញឃ្លីបវីដេអូមួយ ដើម្បីប្រាប់ពីស្ថានភាពជម្ងឺរបស់នាង ទៅដល់អ្នកគាំទ្ររបស់ខ្លួនទូទាំងប្រទេសថា រូបនាងមានបានប្រសើរជាមុនច្រើនហើយ ។ 

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត​ កាលពីថ្ងៃទី ៣១ខែមករា កន្លងផុតទៅនេះ គឺជាថ្ងៃខួបកំណើតរបស់នាងគម្រប់អាយុ ២៧ឆ្នាំ ហើយក៏មានក្រុមអ្នកគាំទ្រមិនតិចទេដែលជូនពរនាងឲ្យឆាប់ជាសះស្បើយនិងឆាប់ត្រលប់វិញចូលសិល្បៈជាច្រើនម្តងទៀត ​។ 

ក្រោយមក កញ្ញា ខេមរៈ ស្រីពៅ ក៏បានឆ្លើយតបទៅវិញ ជាមួយអ្នកគាំទ្ររបស់នាងទាំងអស់ តាមរយៈបណ្តាញសង្គម Facebook ថា៖ 

"នាងខ្ញុំសូមអរគុណបងប្អូន ដែលជូនពរថ្ងៃខួបកំណើតនាងខ្ញុំ! នាងខ្ញុំពិតជាសប្បាយចិត្តណាស់។ នាងខ្ញុំចង់និយាយថានឹកបងប្អូនទាំងអស់គ្នាណាស់" ៕






ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Khemarak srey pov