CamNews

តារា 

ដល់ម្លឹង, ប៊ុត សីហា បែកបាក់ភរិយា ព្រោះតែលុយជាធំ?

(ភ្នំពេញ)៖ ជារឿងដ៏គួរភ្ញាក់ផ្អើល និងចាប់អារម្មណ៍ថ្មីមួយទៀត ខណៈនៅសុខស្រាប់តែអតីតម្ចាស់ជ័យលាភី ទទួលបានពានរង្វាន់ក្នុងកម្មវិធីប្រឡងចម្រៀងThe Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា ប្រកាសថារវាងលោក និងភរិយា ហាក់កំពុងតែមានបញ្ហាប្រេះស្រាំស្នេហ៍ ដែលមិនអាចវិលត្រឡប់ក្រោយវិញបានឡើយ។

ផ្អែមតាមការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកជាសារធារណៈ តារាចម្រៀងប្រុសរបស់ផលិតកម្មហង្សមាស លោក ប៊ុត សីហា បានលើកឡើងថា «តើនៅលើលោកយើងនេះ មានមនុស្សម៉ានអ្នក (ប៉ុន្មានអ្នក) ទៅដែលជួបរឿងដូចខ្ញុំ? រស់នៅជាមួយគ្នារាល់ថ្ងៃហើយខ្លួនឯងនេះគឺរូបខ្ញុំនេះហ្មងផ្ទាល់ទាំងដឹង ថារាល់ថ្ងៃរស់នៅជាមួយគេ នឹងវាទើសទាល់ចិត្តគេខ្លាំងណាស់ នៅពេលដែលយើងគ្មានកាងារធ្វើ ៣,៤,៥ ថ្ងៃហើយជាពិសេសនោះយើងគ្មានលុយសល់ អោយទៅទុកទេដឹងថាមានរឿងហើយ…»

លោក ប៊ុត សីហា បាននិយាយទៀតថា ខ្ញុំតែងមិនដឹងថារឿងនោះខ្នាត់តូចឬក៏ធំនោះទេ អត់ចង់និយាយច្រើននោះទេតែខ្ញុំគ្រាន់តែចង់ប្រាប់ថាខ្ញុំមិនល្ងង់ទេពេលកន្លងមក ដែលខ្ញុំរស់នៅជាមួយអ្នកបាននោះគឺពេលនោះ ចិត្តបេះដូងខួរក្បាលខ្ញុំវានៅល្អនៅខ្លាំងហើយនៅទ្រាំទ្រជាមួយពួកអ្នក បានតែពេលនេះ គឺខួរក្បាលរបស់ខ្ញុំវាបានប្រេះស្រាំហើយ គឺមិនអាចទប់ទល់ជាមួយនឹងយើងបានទៀតឡើយនោះនៅទៀត ក៏គ្មានន័យដែរខ្ញុំមានតែសុំចាកចេញទៅហើយ..។

តារាចម្រៀងលោក ប៊ុត សីហា បានបន្តទៀតថា សូមអ្នកសប្បាយអោយអស់ដៃចុះពេលនេះ ខ្ញុំលែងនៅទើសទាល់ពួកអ្នកទៀតហើយហើយខ្ញុំក៏មិនយករបស់របបអ្វីវត្ថុដែលអ្នកចង់បានវា អ្នកបាត់វាមិនបានអ្នកខ្វះវា ក៏មិនបានរហូតដល់អ្នកស្រលាញ់វាជាងប្តីខ្លួនឯងទៅទៀត។ អត់អីទេ បើស្រលាញ់របស់នោះជាងប្តី តែឥឡូវមិនមែនត្រូវជាប្តីអីទៀតដែរ តែចង់ប្រាបទៅអ្នកចុងក្រោយថាស្រលាញ់វាជាងខ្ញុំមិនអីទេ តែបើអ្នកស្រលាញ់វាជាងកូនស្រីរបស់ខ្លួន អ្នកទៀតចង់ប្រាប់ទៅអ្នកថាប្រយ័ត្នស្តាយក្រោយ ទៅថ្ងៃមុខ..៕





ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង