CamNews

តារា 

នាយ សង់ស៊ីស ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ត្រូវ​គ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ

(ភ្នំពេញ)៖ តារាកំប្លែង​ជើងចាស់ នាយ សង់​ស៊ីស បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ហើយបច្ចុប្បន្នត្រូវបា​នក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យ ប៉ុន្តែមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេថា នាយត្រូវបានសង្រ្គោះ​នៅមន្ទីពេទ្យណា​មួយ នៅឡើយទេ។

នៅលើបណ្តាញសង្គម ហ្វេសប៊ុកកូនស្រីរបស់តារាកំប្លែង នាយ សង់ ស៊ី ដែលមានឈ្មោះថា Sreynith Son បានសរសេរបង្ហោះភ្ជាប់ ជាមួយរួបភាពមួយសន្លឹក ទាំងក្តីព្រួយបារម្ភប្រ​ហែ​ល​២ម៉ោងមុននេះថា «កូនសូមបួងសួង ដល់ទេវតាគ្រប់អង្គ គុណកែវទាំងបី វត្ថុស័ក្កិសិទ្ធក្នុងលោ​ក សូមថែរក្សារអាយុជី​វិត លោកឪពុកខ្ញុំផង កូនព្រួយណាស់​ពុក សូមពុកឆាប់ជាសះស្បើយ ៣១-០៥- ២០១៦!»។

យ៉ាងណាមិញ រហូតមកទល់ពេលនេះ មិនទាន់ត្រូវបានភពខាងលើ បញ្ជាក់ពីទីតាំងដែលត្រូវសង្គ្រោះ ព្យាបាលនាយ សង់ ស៊ី នៅឡើទេ។ ចំណែកអាការៈជំងឺអ្វីនោះ ក៏មិនទាន់មាននរណាដឹង​ដែ​រ។​ ដោយឡែក បើតាម Page ហ្វេសប៊ុករបស់សិល្បករកម្ពុជា ដែលគ្រប់គ្រងដោយលោក អ៉ឹម ជីវ៉ា បានបញ្ជាក់ដោយខ្លីថា «តារាកំប្លែងនាយ សង់ ស៊ីស ធ្លាក់ខ្លួនឈឺដោយជំងឺលើសឈាម »។

ជាមួយគ្នានឹងការបង្ហោះ ផ្សព្វផ្សាយ ពីដំណឹងនៃការធ្លាក់ខ្លួនឈឺ ពីសំណាក់តារាកំប្លែងនាយ ស​ង់ ស៊ីស នេះដែរ គេង្កេតឃើញមាន អ្នកនិយមលេងបណ្តាញ សង្គមហ្វេសប៊ុកជា​ច្រើន បានស​ម្តែ​ងការព្រួយបារម្ភ និងនាំគ្នាជូនពរឲ្យនាយឆាប់ជា សះស្បើយពីជំងឺឆាប់ៗផងដែរ៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង