ភ្នំពេញ៖ បទចម្រៀង «យមបាលបើក Internet» ដែល ជាស្នាដៃនិពន្ធដោយកវីជើងចាស់ ល្បាញ ល្បី ហ្វៃ សំអាង និងច្រៀងដោយក្រុមតារា «ផ្កាយរះក្នុងសួន» របស់ទូរទស្សន៍អប្សរា ក្នុងទិវា ប្រយុទ្ធប្រឆាំងអំពើពុករលួយកាលពីថ្ងៃ ទី៩ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅ ទទួលបានការគាំទ្រ យ៉ាង ខ្លាំង ពីប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកស្អប់នូវអំពើពុក រលួយ កើតចេញពីក្រុមអ្នកមានអំណាច និងមានលុយ។
«យមបាលបើក Internet» បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ក្រោមការសម្តែង ដ៏ក្រម៉ិចក្រមើម អមជាមួយទឹក ដមសំឡេងក្រអៅក្រអួន ដ៏មានអត្ថរស របស់ក្រុមតារាវ័យក្មេងសម្រិតសម្រាំង ក្នុងកម្មវិធី «ផ្ការះក្នុងសួន» របស់ទូរ ទស្សន៍អប្សរា ត្រូវបានគេប្រិយមិត្តហ្វេសប៊ុកចុចចែករំលែក «Shares» ជាង ២ពាន់នាក់ ចុច «Like» ជាង ៤០០ នាក់ និងបញ្ចេញយោបល់រាប់សិបនាក់ ផ្សេងទៀត។
ក្រៅពីការចុច «Shares និង Like» ដ៏ច្រើនសន្ធឹកសន្ធាប់បង្ហាញពីការពេញចិត្ត និងគាំទ្រ តាម បណ្តាញសង្គមហ្វេ សប៊ុកទៅ នៅក្នុងឱកាសប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុកកាលពីថ្ងៃទី៩ ខែធ្នូ អ្នកទស្សនាផ្ទាល់ ដែលមានតាំងពី លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានប្រឆាំងអំពើពុក រលួយ រួមនិងមន្រ្តីរាជរដ្ឋាភិបាលតាមបណ្តាក្រសួងស្ថា ប័នជាច្រើនទៀត បានសម្តែងនូវទឹកមុខ ញញឹមញញែម ទះដៃសាទរគាំទ្រយ៉ាងរំពងផងដែរ ចំពោះអត្ថន័យ នៃ បទចម្រៀង ដ៏មានខ្លឹម សារ និងកាយវិការរបស់អ្នកសម្តែងវ័យក្មេង។
បទចម្រៀង «យមបាលបើក Internet » ដែលត្រូវបានលើកយកមកសម្តែងក្នុងទិវាប្រយុទ្ធ ប្រឆាំង អំពើពុករលួយ បានផ្តល់នូវអត្ថន័យ និងខ្លឹមសារជាច្រើន ពាក់ព័ន្ធការប្រព្រឹត្តខុសទៅនឹងផ្លូវច្បាប់ ដែលមានជាធរមាននៅក្នុង ប្រទេសកម្ពុជា និងការដាក់ទោសទណ្ឌទៅលើជនឧក្រិដ្ឋ។ ក្នុងអត្តន័យ នៃបទចម្រៀងបានសង្កត់យ៉ាងធ្ងន់ទៅលើ ការថតស៊ីឌីចម្រៀង របស់អ្នករកស៊ី លើវិស័យមួយនេះ។
ទោះបីជាយ៉ាងណា លោក ហ្វៃ សំអាង ដែលជាម្ចាស់ស្នាដៃនិពន្ធបទមួយនេះ ក៏មិនភ្លេចផងដែរ ជាមួយការបញ្ជាក់ ថា បើមានមន្រ្តីណា ខិលខូចសូមរាយការណ៍ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដែលជាស្ថាប័នអភ័យឯកសិទ្ធិខ្ពស់ អាចដាក់ទោសគ្រប់មន្ត្រីរាជរដ្ឋាភិបាល មានកំហុងកឹបកេងស៊ី សំណូកសូកប៉ាន តាំងពិថ្នាក់ក្រោម រហូតដល់ថ្នាក់ លើ។
ក្រឡេកទៅលើបណ្តាញសង្គមហ្វេសប៊ុក មានការបញ្ចេញយោបល់ និងគាំទ្រយ៉ាងខ្លាំង ទៅលើប ទចម្រៀងមួយ បទនេះ។ ការលើកយកបទនេះ ទៅសម្តែងក្នុងឱកាសប្រយុទ្ធប្រឆាំង អំពើពុក រលួយ កាន់តែខាបទាញអារម្មណ៍ ក្រុមអ្នកលេងហ្វេសប៊ុកឲ្យជក់ចិត្តដិតអារម្មណ៍ខ្លាំងថែមទៀត ខណៈដែលការប្រយុទ្ធប្រឆាំងអំពើពុករលួយជា ប្រធានបទដ៏សំខាន់មួយក្នុងសង្គមកម្ពុជា នា ពេលបច្ចុប្បន្ន។
ប្រិយមិត្តរបស់ហ្វេសប៊ុក រ៉េត ស៊ីចាន់ បានថ្លែងកោតសរសើរថា «ពិតជាពិរោះ, មានន័យ, យើងរួម គ្នាបំបាត់អំពើ ពុករលួយនៅប្រទេសកម្ពុជា»។
ប្រិយមិត្តម្នាក់ទៀត ឈ្មោះ Sarom Sopha បានថ្លែងថា «សូមឲ្យចម្រៀងនេះ ដក់ជាប់ក្នុងក្រអៅ បេះដូងខ្មែរគ្រប់ រូប»។
លោក Phirum Heng ក៏បានចូលខ្លួនមកបញ្ចេញយោបល់ផងដែរថា «នរណាជាអ្នកពុករលួយ, មិនដែលមន្រ្តីតូច តាចហ៊ានពុករលួយនោះទេ មានតែមន្រ្តីធំៗហ្នឹងឯង ដែលពុករលួយនោះ ប៉ុន្តែពេលមានរឿងគឺអ្នកតូចៗទេ ដែល ជាប់ទោស សួរថាយុត្តិធម៌នៅឯណា?»។
មានអ្នកខ្លះទៀត បានបញ្ចេញយោបល់ដោយចំអកផងដែរ។ កញ្ញា Reakshar Chhorn បានថ្លែងថា «អ៊ុំៗប្រព្រឹត្ត អំពើរពុករលួយញញឹមមិនសួវស្រស់សោះ!»។
ខាងក្រោមនេះ គឺជាការច្រៀង និងសម្តែងរួមគ្នា របស់ក្រុមពន្លកតារាថ្មីលើវិថីសិល្បៈនៅកម្ពុជា ក្នុងវេទិកាប្រយុទ្ធ ប្រឆាំងអំពើពុករលួយ រៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល