តាកែវ៖ ក្រុមប្រជាពលរដ្ឋជាច្រើននាក់ ជាពិសេស ក្រុមយុវជន ដែលបាននាំគ្នាមកឈតម្រង់ជួរ
រង់ចាំទិញពាក្យសុំប្រឡង ធ្វើតេស្តទៅធ្វើការនៅ ប្រទេសកូរ៉េខាងត្បូង នៅមជ្ឈមណ្ឌលបណ្ដុះ
បណ្ដាលវិជ្ជាជីវៈ ខេត្តតាកែវ បាននាំគ្នាធ្វើការរិះគន់រឿងតម្លៃពាក្យថា មានតម្លៃថ្លៃកប់ពពក។
ឈរនៅជួរកណ្ដាល ក្នុងការរង់ចាំទិញពាក្យសុំ ធ្វើតេស្តចេញទៅ ធ្វើការនៅប្រទេសកូរ៉េ យុវជន
ម្នាក់ ដែលមកពីស្រុកសំរោងបានចាត់ទុកថាតម្លៃ នៃការលក់ពាក្យនេះ គឺជាតម្លៃមួយដែលថ្លៃ
សម្រាប់ប្រជាពលរដ្ឋ។ លោកថ្លែងថា «ពាក្យសុំធ្វើតេស្ត មួយសន្លឹកសោះ មានតម្លៃ ២៤ដុល្លារ។
ហេតុអ្វីក៏ថ្លៃម្លេះ?»។
ក្នុងរយៈពេលពីរថ្ងៃ នៃការលក់ពាក្យសុំធ្វើតេស្តប្រលងចេញទៅ ធ្វើការនៅប្រទេសកូរ៉េខាងត្បូង
មានប្រជាពលរដ្ឋប្រមាណជិត ១ម៉ឺនាក់ នៅក្នុងខេត្តតាកែវ បាននាំគ្នាមកទិញពាក្យសុំធ្វើតេស្ត
បើទោះបីជាមន្រ្តីម្នាក់អះអាងថា ពាក្យលក់មានចំនួនតែជាង ៣ពាន់ក្ដី។
ខណៈដែលស្ថានភាព រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ នៅតាមបណ្ដាលខេត្តនៅមានកម្រិតនៅ
ឡើយ ក៏ប៉ុន្តែតម្លៃនៃការលក់ពាក្យនេះ វាពិតជាបង្កការប៉ះពាល់ ដល់ជីវភាពរបស់ពួកគាត់ជាក់
ជាពុំខាន។
យុវជនម្នាក់ ដែលមកពីស្រុកទ្រាំងបានថ្លែងថា ម្ដាយរបស់គាត់បានខ្ចីលុយពីអ្នកភូមិយកមកឲ្យ
គាត់ទិញពាក្យសុំធ្វើ តេស្តនេះ ហើយគាត់ហាក់ដូចជាគ្មានសង្ឃឹមថា នឹងអាចប្រឡងជាប់ចេញ
ទៅធ្វើការនៅប្រទេសកូរ៉េបានទេ។
គាត់បានសង្កត់ធ្ងន់ថា «គ្រូសារខ្ញុំក្រីក្រណាស់។ លុយ ២៤ដុល្លានេះ ម្ដាយខ្ញុំបាន ខ្ចីពីអ្នកភូមិ
យកមកឲ្យ ខ្ញុំទិញពាក្យសុំប្រឡងធ្វើតេស្តនេះ។ ប៉ុន្តែខ្ញុំមានសង្ឃឹមតិចតួច ណាស់ថា នឹងជាប់
បើទោះបីជាភាសារកូរ៉េខ្ញុំគ្រាន់បើក្ដី»។
ក្រុមប្រជាពលរដ្ឋជាច្រើន បានសំណូមពរឲ្យក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយពិនិត្យ
មើលតម្លៃទិញពាក្យ នេះផង ព្រោះតម្លៃនេះវាខ្ពស់ណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរ៕