ថ្មីៗនេះមានក្រុមចុងភៅចិនមួយក្រុមបាននាំគ្នាធ្វើសសៃមីដ៏វែងដើម្បីបំបែកឯកត្តកម្ម
ពិភពលោក ។ ការបំបែកឯកត្តកម្មនេះបានធ្វើឡើងនៅឯខេត្ត Yunnan ប្រទេសចិន ។
សសៃមីនោះមានប្រវែង 1704 ម៉ែត្រនិងធ្វើឡើងក្នុងរយៈពេល 25 នាទី ។ តាមការអោយ
ដឹងពីក្រុមចុងភៅទាំងនោះបាននិយាយថាដើម្បីអោយបានជាមីសសៃដ៏វែងមួយនេះ ពួក
គេត្រូវចំណាយអស់ ម្ស៉ៅចំនួន 15 គីឡូក្រាម និង ប្រេងឆា 2,5 គីឡូក្រាម ។ ចំពោះការ
បំបែកឯកត្តកម្មនេះ មានការចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរ ។ ក្រុមចុងភៅទាំង
អស់ស្លៀកពាក់ សំលៀកបំពាក់ប្រពៃណី ពួកគេបានខិតខំយកចិត្តទុកដាក់យ៉ាងម៉ត់ចត់
ដែលមានមេចុងភៅម្នាក់ឈ្មោះ Su ជាអ្នកត្រួតពិនិត្យ ។
ក្រោយពីការធ្វើបានជោគជ័យ សសៃមីនេះត្រូវបានកត់ចូលក្នុងបញ្ជីរឯកត្តកម្មពិភពលោក
លើឯកត្តកម្មចាស់កាលពីឆ្នាំទៅ ដែលជាសសៃមីដូចគា្នតែមានប្រវែងត្រឹមតែ 100 ម៉ែត្រ
ដែលក្រុមចុងភៅនៅ Melfi, ប្រទេស អ៊ីតាលី ជាអ្នកធ្វើ ។
ក្រុមចុងភៅ អ៊ីតាលី បានធ្លាក់ដំណែងពីការបំបែកឯកត្តកម្ម ៕