CamNews

ព័ត៌មានជាតិ 

លោកផ្កាយ២ រ័ត្ន ស្រ៊ាង ឡើងកាន់តំណែង មេបញ្ជាការ អ.ហ រាជធានីភ្នំពេញ ជំនួសលោកផ្កាយ៣ យ៉ា គឹមអ៊ី

- លោកផ្កាយ១ ឱក បូរិន មេបញ្ជាការ អ.ហ ខេត្តស្ទឹងត្រែង ផ្ទេរទៅធ្វើជាមេបញ្ជាការ អ.ហ
ខេត្តបន្ទាយមានជ័យវិញ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ (អ.ហ) លើផ្ទៃ
ប្រទេស និងជាមេ បញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យ នឹងត្រូវផ្ទេរមកគ្រងតំណែងជាមេបញ្ជា
ការ អ.ហ នៅរាជធានីភ្នំពេញវិញ ជំនួសលោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី ។នេះបើយោងតាមប្រភពពីមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

បើតាមប្រភពពីមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា ពិធីផ្ទេរតំណែងនេះ នឹងធ្វើឡើង
នៅម៉ោង៣ រសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ស្អែកនេះ។

ប្រភពដដែលនេះ បន្តថា លោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី នឹងត្រូវឡើងបំពេញការងារកងរាជអា
វុធហត្ថលើផ្ទៃ ប្រទេសវិញ។ ប្រភពបន្តថា ការផ្លាស់ប្តូរសមាសភាពមេបញ្ជាការកងរាជអាវុធហត្ថនេះ
ធ្វើឡើងដើម្បីជាការកែ សម្រួលប្រព័ន្ធការងារក្នុងជួរកងកម្លាំងកងរាជអាវុធហត្ថតែប៉ុណ្ណោះ មិនមាន
បញ្ហាអ្វីផ្សេងនោះឡើយ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ឱក បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និង
អតីតជាមេបញ្ជា ការរងខេត្តបន្ទាយមានជ័យនោះ ក៏នឹងត្រូវផ្ទេរតំណែងទៅធ្វើជាមេបញ្ជាការ អ.ហ
ខេត្តបន្ទាយមានជ័យផងដែរ។

សូមបញ្ជាក់ថា លោកផ្កាយ២ រ័ត្ន ស្រ៊ាង ជាមេបញ្ជាការកងរាជអាវុធហត្ថមួយរូប ត្រូវបានគេទទួល
ស្គាល់ និងដឹង ថា បានសាងនូវសមិទ្ធផល និងស្នាដៃជាច្រើននៅក្នុង ទីបញ្ជាការដ្ឋាន អ.ហ ខេត្ត
បន្ទាយមានជ័យ តាមរយៈហ្វឹក ហាត់ដល់កងកម្លាំងប្រកបដោយប្រសិទ្ធភាពក្នុងការរក្សាសន្តិសុខ
ជូនប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះលោកបាន បង្កើតកន្លែងអប់រំកែប្រែផ្តាច់ថ្នាំញៀនដល់ក្រុមយុវជន
បានជាច្រើននាក់ថែមទៀតផង។

ជាពិសេសនៅពេលថ្មីៗនេះ លោកបានសាងនូវស្នាដៃមួយធ្វើឲ្យសាធារណមតិជាច្រើនសាទរ តាម
រយៈកោះហៅ មន្រ្តី អ.ហ ដែលស្ពឹកស្ពន់និងការងារបណ្តែត បណ្តោយឲ្យខ្លួនអសមត្ថភាពក្នុងការ
បំពេញការងាររក្សាសន្តិសុខ មក លត់ដំសម្រកខ្លាញ់ និងក្បាលពោះ៕

Photo by DAP-NEWS

លោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី និង លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ