CamNews

សំណើច 

ស្ងោរស៊ុតដោយប្រើទឹកនោមកុមារ

តាមប្រភពពត៌មាន Metro របស់អង់គ្លេស​ បាននិយាយថាប្រពៃណីយកទឹកនោមកុមារ
ដើម្បីស្ងោរស៊ុត នេះគឺមាននៅក្នុងខេត្ត Zhejiang ប្រទេសចិន ។

ប្រជាជននៅតំបន់នោះបានអោយដឹងថាការស្ងោរស៊ុតដោយទឹកនោមកុមារនេះគឺយក
តែទឹកនោមរបស់កុមារដែលមានអាយុក្រោម 10 ឆ្នាំប៉ុណ្ណោះ ។ ហើយការដែលធ្វើបែប
នេះវារក្សារបានទាំងស្រុងនូវសារធាតុចិញ្ចឹមដែលមាននៅក្នុងស៊ុតផងដែរ ។

ការស្ងោរស៊ុតនេះគឺត្រូវស្ងោរអោយឆ្អិនមួយសារសិន រួចបកសំបកចេញនិងដាក់ស្ងោរសារ
ជាថ្មីមម្តងទៀតដើម្បីអោយស៊ុតមានរសជាតិកាន់តែឆ្ងាញ់ជាងមុន ។ ការស្ងោរស៊ុតនេះត្រូវ
ប្រើរយៈពេលពេញមួយថ្ងៃ ។

តាមការអោយដឹងពីស្ត្រីមា្នក់ជាចុងភៅថា មិនត្រឹមតែមានរសជាតិកាន់តែឆ្ងាញ់ប៉ុណ្ណោះទេ តែវាអាចកាត់បន្ថយបាននូវជំងឺផ្សេងៗជាពិសេសវាអាចបង្កើននូវការចងចាំបានទៀតផង ។


ស្ត្រីជាចុងភៅនោះបានបន្ថែមទៀតថា គាត់កំពុងតែមានគំរោងនាំចេញនូវស៊ុតស្ងោរទាំងនេះ
ទៅបរទេសទៀតផង ដើម្បីអោយប្រជាជនទូទាំងពិភពលោកបានភ្លក់រសជាតិដ៏ពិសេស
របស់ស៊ុតនេះ ៕

Tags: