CamNews

សំណើច 

ពិធីមង្គលការគួរអោយចាប់អារម្មណ៍

Kelly Clinton និង Lee Wiggets គឺជាជនជាតិអង់គ្លេស ពួកគេបានរស់នៅជាមួយគ្នា
រយៈពេល 11 ឆ្នាំ មកហើយ តែពួកគេមិនទាន់រៀបការនឹងគា្នទេ ដោយសារតែពួក
គេពុំទាន់មានប្រាក់គ្រប់គ្រាន់នៅឡើយ ។
ថ្មីៗនេះមានស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយមានឈ្មោះជាអក្សរកាត់ថា BRMB បាន
ផ្តល់ឱកាសដល់អ្នកទាំងពីរចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីរៀបការដ៏ចំលែកមួយ
ដែលតំរូវអោយគូភរិយា ដោះសំលៀកបំពាក់ចេញអស់ទុកតែកន្លែងកេរ្តិ៍ខ្មាសបន្តិច
ប៉ុណ្ណោះ ។


ក្នុងចំនោមគូទាំងអស់ដែលបានចូលរួមប្រកួត គឺគូ Kelly Clinton និង Lee Wiggets ជាអ្នក
ដែលទទួលជ័យលាភី ដោយមានសំលេងគាំទ្រ 65% ត្រូវបានម្ចាស់កម្មវិធីចំណាយអោយ
ទាំងអស់ ។

នៅចំពោះមុខភ្ញៀវនៅឯសណ្ឋាគារ Honiley Court Hotel,រដ្ឋ Warwick គូភរិយានេះគឺកូន
ក្រមុំ មានតែស្បៃ និង ខោស្លីប ចំនែកកូនកំលោះគឺមានតែមួកមួយដើម្បីបាត់បាំងកេរ្តិ៍ខ្មាស
ប៉ុណ្ណោះ ។


ទោះបីជាមានការខ្មាស់អៀនបន្តិចមែនតែពួកគេមានសភមង្គលខ្លាំងណាស់ដែលបាន
រៀបការតាមបំណងរបស់ពួកគេជាយូរមកហើយ ជាពិសេសក្នុងទិដ្ឋភាពដ៏កំរមាននេះ ៕

Tags: