នៅក្នុងវីដេអូដែល ជនអនាមិកម្នាក់បាននិយាយអំពីជីវិត Alien ជាមួយនឹងរូបភាពឯកសារផ្សេងៗ ត្រូវបានគេចែករំលែកជាច្រើន ប៉ុន្តែអង្គការ NASA និយាយថាបំភ្លេចវាចោលទៅ។
ក្នុងវីដេអូនោះ ជនអនាមិកបានប្រកាសថា អង្គការ NASA បានរកឃើញជីវិតរបស់ Alien ក្នុងពិភពលោកនេះ ដែលតាមពិតវាគ្រាន់តែជាវីដេអូ ទាក់ទាញចំណាប់អារម្មណ៍នឹងការចុចមើលតែប៉ុណ្ណោះ។
នាយកផ្នែកវិទ្យាសាស្រ្តរបស់អង្គការ NASA បាននិយាយថា៖ «ផ្ទុយនឹងរបាយការណ៍ទាំងនោះ អង្គការ NASA ពិតជាគ្មានការប្រកាសណាមួយទាក់ទងនឹងជីវិត ក្រៅភពផែនដីនោះទេ»។
នាយកផ្នែកវិទ្យាសាស្រ្តរូបនេះ ក៏បានប្រទះឃើញវីដេអូនោះកាលពីចុងសប្តាហ៍ដែរ ប៉ុន្តែវាពិតជាច្បាស់ណាស់ដែលវីដេអូទាំងនោះធ្វើឡើង ដើម្បីចង់បានចំនួនអ្នកចូលទស្សនា ដូចជាវីដេអូ Spam កន្លងទៅដែរ ព្រោះវាគ្មានប្រភពច្បាស់លាស់ និងការស្រាវជ្រាវត្រឹមត្រូវឡើយ។
វីដេអូនោះ ត្រូវបានគេបញ្ជូលសម្លេង និងបន្ថែមជាមួយវីដេអូ UFO និងបុរសម្នាក់ដែលពាក់ម៉ាសមុខ Anonymous ហើយគ្មានភស្តុតាងណាមួយដែលនិយាយពីជីវិត Alien ថ្មីឡើយ៕
ប្រភព៖ cnet
ប្រែសម្រួល៖ High