CamNews

តារា 

ស្រីស្អាតលេចសុដន់ ក្នុងការប្រកួតសំដែង ត្រូវគេឱ្យធ្លាក់

ថ្លែងពីការដែលប៊ិះនឹងត្រូវលេចសុដន់ នៅក្នុងកម្មវិធីសំដែង Dancing on Ice កាលពីយប់
ថ្ងៃទី ៦កន្លងទៅ Pamela Anderson ប្រាប់ថា "ខ្ញុំតែងតែត្រូវលេចសុដន់ជាញឹកញាប់ ប៉ុន្ដែ
នោះជារឿងដែលខ្ញុំជួបច្រើន​ ក្នុងជីវិតរបស់ខ្ញុំ"។

នៅក្នុងរាត្រីនៃការសំដែង ប្រឡង ខាងលើនេះ Pamela រួមនឹងមិត្តរួមការងាររបស់នាង បាន
បង្ហាញពីឈុតឆាកចំនួនពីរ ប៉ុន្ដែនាងមិនទទួលបានការគាំទ្រពីក្រុ​មមេប្រយោគនោះទេ ដោយ
សារតែបានបញ្ចេញសុដន់ច្រើនពេក ជាពិសេសគឺកម្មវិធីនេះ  ត្រូវបានផ្សាយផ្ទាល់លើកញ្ចក់
ទូរទស្សន៍។

ថ្លែងជាមួយក្រុមអ្នកយកព័ត៌មាន Pamela ឱ្យដឹងថា រ៉ូបរបស់នាង គឺជាមូលហេតុដែលធ្វើឱ្យ
នាងមិនអាចសំដែងបានល្អ។

ស្រីស្អាតវ័យ ៤៥ឆ្នាំរូបនេះ បន្ដថា "ខ្ញុំសោកស្ដាយណាស់ នៅពេលដើមទ្រូងរបស់ខ្ញុំប៊ិះលេច
ចេញមកក្រៅ នេះជាប្រការដែលខ្ញុំជួបជាញឹកញាប់។" ប៉ុន្ដែនាងថ្លែងថា អនាគតនឹងមិនមាន
បញ្ហានេះ​កើតឡើងនោះទេ។

Pamela Anderson មិនត្រឹមតែល្បីល្បាញដោយសារខ្សែភាពយន្ដរឿង Baywatch នោះទេ ប៉ុន្ដែ
នាងក៏មានដើមទ្រូងធំ និងសិចស៊ី ។ ក្រៅពីនេះ បញ្ហាស្នេហា "ខ្លីៗ" របស់នាង ក៏ធ្វើឱ្យគេចាប់
អារម្មណ៍ច្រើនផងដែរ៕









ដោយ ៖ សីហា
ប្រភព ៖ DT