CamNews

សម្រស់ 

ស្រា និងកាហ្វេ បណ្ដាលឱ្យសុដន់ តូច

រង្វង់ទីមួយដែលមានរូបរាងស្អាត តឹងណែន គឺជាលទ្ធផលមួយផ្នែកដែលកើតចេញពីហ្សែន ប៉ុន្ដែ
ក៏មានអាហារ និងភេសជ្ជៈមួយចំនួន បណ្ដាលឱ្យរង្វង់ទីមួយរបស់អ្នក ត្រូវតូចជាងធម្មតា។

នៅក្នុងចំណោមអាហារ និងភេសជ្ជៈទាំងអស់ មានអាហារខ្លះ មានប្រសិទ្ធិភាពជួយឱ្យរង្វង់ទីមួយ
ធំឡើង តែមិនធ្វើឱ្យឡើងទម្ងន់ ប៉ុន្ដែក៏មានអាហារ និងភេសជ្ជៈមួយចំនួន នឹងធ្វើឱ្យសុដន់របស់អ្នក
ត្រូវតូចជាលំដាប់ផងដែរ។ លើសពីនេះ “និងភេសជ្ជៈអាក្រក់” ទាំងនោះ ក៏ថែមទាំងបណ្ដាលឱ្យ
សុដន់ត្រូវយារធ្លាក់ និងជ្រីវជ្រួញទៀតផង។

១/ ការហ្វេ


កាហ្វេគឺជាភេសជ្ជៈមួយប្រភេទ ក្នុងចំណោមកត្តាដែលនាំឱ្យសុដន់ត្រូវស្វិត។ យោងតាមការ
ស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ដ្រអាមេរិក ដើមទ្រូងរបស់ស្ដ្រីនឹងត្រូវតូចទៅៗ នៅពេលហូបកាហ្វេ
លើសពី ១០០ក្រាម រៀងរាល់ថ្ងៃ។ មូលហេតុនៃបញ្ហានេះ គឺដោយសារនៅក្នុងកាហ្វេ មានផ្ទុក
សារជាតិ caffeine កម្រិតខ្ពស់ ជះឥទ្ធិពលខ្លាំងដល់ស្រទាប់ខ្លាញ់ក្នុងរាងកាយ។ ជាតិ caffeine
នេះ ធ្វើឱ្យបរិមាណខ្លាញ់នៅក្នុងរង្វង់ទីមួយ ត្រូវថយចុះ នាំឱ្យទំហំរបស់វាប្រែមកជាតូច។

ក្រៅពីនេះ ការហូបកាហ្វេ ក៏អាចបណ្ដាលឱ្យហ្សែនដែលផលិតជាលិការបស់ដើមទ្រូង ដំណើរ
ការមិនបានល្អ ឬមិនរីកចម្រើន។ ជាងនេះ ការហូបកាហ្វេច្រើន ក៏ជះផលអាក្រក់ដល់សុខភាព
ក្នុងនោះ ធ្វើឱ្យពិបាកគេងលក់ ដែលជាកត្តានៃឱ្យខ្សោយការចងចាំ និងការផ្ដោតអារម្មណ៍ ព្រម
ទាំងធ្វើឱ្យប្រព័ន្ធការពាររាងកាយ ត្រូវថយកម្លាំង។

២/ តែបៃតង


តែបៃតង មានផ្ទុកសារជាតិ caffeine តិចជាង ធៀបនឹងកាហ្វេ ប៉ុន្ដែនៅពេលយើងហូបទឹកតែច្រើន
ពេក ជាតិ caffeine ក្នុងរាងកាយក៏កើនឡើងទៅតាមនោះ។ ប្រការនេះនឹងធ្វើឱ្យបាត់បង់ដំណេក
ហើយរាងកាយត្រូវបាត់បង់ជាតិទឹក។ ការហូបទឹកតែច្រើននឹងបណ្ដាលឱ្យបរិមាណជាតិខ្លាញ់ និង
ទឹកក្នុងរាងកាយ ថយចុះ ក្នុងនោះក៏មានជាតិទឹក និងខ្លាញ់ក្នុងសុដន់។ ការបាត់បង់ជាតិទឹកនេះ
ហើយ ធ្វើឱ្យរូបរាងរបស់រង្វង់ទីមួយ ត្រូវស្វិត យារធ្លាក់ ខ្វះភាពទាក់ទាញ។

ជាងនេះ ការហូបទឹកតែច្រើនហួស ក៏នឹងមានផលលំបាកដល់ក្រពះ ពិសេសគឺមនុស្សដែលកំពុង
មានជម្ងឺរលាកក្រពះ។

៣/ ម្ទេសហឹរ


នៅក្នុងគ្រឿងទេសដែលមានរស់ជាតិហឹរ ដូចជា ខ្ទឹម ម្រេច ខ្ញី ឬម្ទេសជាដើម គឺមានផ្ទុកសារជាតិ
capsaicin យ៉ាងច្រើន។ យោងតាមការវិទ្យាសាស្ដ្រ សារជាតិនេះ មានសមត្ថភាពបង្កើតកំដៅ
ហើយវារាលដាលបានទំហំធំ។ ដូច្នេះ វាក៏មានប្រសិទ្ធិភាពក្នុងការដុតកំទេចកាឡូរី និងជាតិខ្លាញ់
ក្នុងរាងកាយ។

ដោយសារតែមានចរិតជាអ្នកបង្កើតកំដៅនេះហើយ ទើបម្ទេស និងអាហារហឹរដទៃផ្សេងទៀត បាន
ក្លាយជាអាហារអាក្រក់ដល់សុដន់។ ទន្ទឹមនឹងនេះ ការហូបម្ទេស ឬរបស់ហឹរច្រើន ក៏នាំឱ្យប៉ះពាល់
ដល់សុខភាពក្រពះ។ល។

៤/ ស្រា ស្រាបៀរ



ធាតុផ្សំសំខាន់របស់ស្រា ស្រាបៀរ គឺអាកុល។ នៅពេលយើងហូបស្រាច្រើនពេក រាងកាយក៏នឹង
ត្រូវបាត់បង់ជាតិទឹកច្រើន ហើយវាក៏ដុតកំទេចខ្លាញ់មួយចំនួនធំផងដែរ។ បញ្ហានេះ នាំឱ្យរង្វង់ទី
មួយ ត្រូវតូចជាងមុន។ មិនត្រឹមតែប៉ុណ្ណោះ ការហូបស្រាមិនមានរបៀប និងច្រើនហួសហេតុ ក៏នឹង
នាំឱ្យខូចសុខភាព ពិសេសគឺប្រព័ន្ធសរសៃប្រសាទរបស់ខួរក្បាល។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

វិធី ៧យ៉ាង ព្យាបាលកំចាត់ ក្លិនមាត់ស្អុយ បានយ៉ាងឆាប់រហ័ស

ព្រាននារី តែងមានលក្ខណៈ បែបណា?

វិធីសាស្ដ្រទាំង៥ ធ្វើឱ្យបុរស ធ្លាក់ក្នុងអន្លងស្នេហ៍



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LS




Tags: beauty foods breasts smaller chilly coffee tee beer wine