នាងខ្មៅ គឺជាប្រាសាទបុរាណខ្មែរ ដ៏ចំណាស់មួយ ដែលមានទីតាំងស្ថិតនៅក្នុងឃុំរវៀង សង្កាត់
សំរោង នៅតាមបណ្តោយផ្លូវជាតិលេខ ២ មានចម្ងាយ ២៧គីឡូម៉ែត្រ ភាគខាងជើងខេត្តតាកែវ
និង មានចម្ងាយ ៥៤គីឡូម៉ែត្រ ភាគខាងត្បូង រាជធានីភ្នំពេញ។
សំណង់ប្រាសាទនាងខ្មៅ ត្រូវបានកសាងឡើងអំពីថ្មបាយក្រៀម និង ឥដ្ឋ ដែលមានរចនាបទ
ដូចនឹងប្រាសាទកោះកេរ។ ប្រាសាទនេះ បានកសាងឡើងនៅក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៤
ក្នុងឆ្នាំ៩២១ ដល់ឆ្នាំ៩៤១ ក្នុងសតវត្សរ៍ទី ១០ ដើម្បីគោរពបូជាទៅដល់សាសនាហិណ្ឌូ។ ទីតាំង
នៃប្រាសាទនេះ ពីមុន មានប្រាសាទបី ដែលកសាងឡើង ជិតៗ គ្នា។ ប៉ុន្តែ បច្ចុប្បន្ន នៅសល់
តែ ប្រាសាទពីរ ប៉ុណ្ណោះ ហើយប្រាសាទទំាងនេះ ក៏មានសភាពទ្រុឌទ្រោមស្ទើរតែទាំងស្រុង។
ប្រាសាទនាងខ្មៅ ខេត្តតាកែវ ត្រូវគេចាត់ទុកថា ជាប្រាសាទមួយ ដ៏ល្បីល្បាញបំផុត ដែលបាន
ទាក់ទាញភ្ញៀវទេសចរ មកកំសាន្តជាច្រើន នៅក្នុងខេត្តតាកែវ៕
សូមទស្សនា រូបភាព ខាងក្រោម៖
ព័ត៌មានទាក់ទងនឹងតំបន់ទេសចរណ៍ផ្សេងៗ៖
-តំបន់ទេសចរណ៍ ស្ទឹងលិង្គ ១០០០ ដ៏ចម្លែក និង ស្រស់ស្អាត បំផុត នៅលើកំពូលភ្នំ
-ល្អាងភ្នំ ដ៏អាថ៌កំបាំង សម្បូរដោយ វត្ថុបុរាណដ៏ចម្លែកៗ នៅសម័យអង្គរ
-ទីក្រុងបុរាណដ៏អច្ឆរិយ ពោរពេញដោយប្រាង្គប្រាសាទបុរាណ ដ៏ស្រស់ស្អាត ជាង ២០០០ ប្រាសាទ
-អាថ៌កំបាំងប្រាសាទបុរាណដ៏ចំណាស់ ដ៏ស្រស់ស្អាត នាសម័យដើម ដ៏រុងរឿងខ្មែរ
-អាថ៌កំបាំង ល្អាងភ្នំដ៏ចម្លែក និង ស្រស់ស្អាតបំផុត នៅលើភ្នំសំពៅ ក្លាយជាតំបន់ទេសរណ៍ ដ៏ទាក់ទាញ
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia